Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង​លោក អនុស្សាវរីយ៍ ច្រៀង​បទ «​កំលោះ​ស្រុកស្រែ​» យ៉ាង​ពី​រោះ ធ្វើ​ឲ្យ​មហាជន​នឹករលឹក​ដល់ ខេមរៈ ស្រី​ពៅ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ជឿជាក់ថា ប្រិយមិត្ត​ជាច្រើន​គឺជា​ហ្វេ​នៗ របស់​អតីត​តារាចម្រៀង ខេមរៈ ស្រី​ពៅ ។ ហើយ​បើទោះជា​នាង​ប​ន្យ​ល់​ទុក​នៅតែ​សម្លេង​ក្តី តែ​រាល់​បទ​ចម្រៀង​ទាំងអស់​របស់​នាង គឺ​នៅតែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​អ្នក​ស្តាប់​ស្ទើរ​គ្រប់ពេល ព្រោះថា​ទឹកដម​សម្លេង​របស់​នាង​ផ្អែម​ស្រទន់ ដែល​ស្តាប់ទៅ​មិនចេះ​ជិនណាយ​នោះទេ​។​

​ក្នុងនោះ​ផងដែរ បទ​ចម្រៀង​មួយ​បទ​របស់​កញ្ញា ខេមរៈ ស្រី​ពៅ គឺ​បទ «​ក្រមុំ​ស្រុកស្រែ​» ពុំ​ត្រឹមតែ​ពីរោះ​ទេ គឺ​ថែមទាំង​មាន​អត្ថន័យ​ជ្រាលជ្រៅ​រៀបរាប់​ពី​ក្រមុំ​ស្រុកស្រែ​ម្នាក់ កើតមក​គ្មានអ្វី​ក្រៅពី​ភ្ញាក់​ឡើងទៅ​ស្រែ ឃ្វាលក្របី និង​ពុំដែល​ស្គាល់​ទេ​ទីក្រុង…. ឃើញថា​ទទួល​ការពេញនិយម​ស្តាប់​យ៉ាងច្រើន​។​

​ដោយសារតែ​ឃើញ​បទ​នេះ មានការ​ចាប់អារម្មណ៍​ស្តាប់​ច្រើន និង​នៅតែ​ពេញនិយម​មកទល់​សព្វថ្ងៃ ជាហេតុ​ធ្វើ​ឲ្យ​តារាចម្រៀង​រូប​សង្សា លោក អនុស្សាវរីយ៍ បាន​បកស្រាយ​បទ​ចម្រៀង​នេះ​ឡើងវិញ ដោយ​ប្តូរ​ចំណងជើង​ទៅជា «​កំលោះ​ស្រុកស្រែ​» និង​កែ​ទំនុកច្រៀង និង​សាច់ភ្លេង​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ស្តាប់ទៅ​ពិតជា​ពីរោះ​ខ្លាំង​ដូចគ្នា​។​

​ក្រោយ​ឃើញបែបនេះ មហាជន​ជាច្រើន​ពិតជា​សម្តែង​នូវ​ការ​នឹករលឹក​ដល់ក​ញ្ញា ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​របស់​កំពូល​តារាចម្រៀង ខេមរៈ សេរី​មន្ត ជាខ្លាំង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×