Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន សង្ស័យថា នាវាកូរ៉េខាងជើងបានជួញដូរប្រេងជាមួយនាវាដឹកទំនិញចិន

spot_img

ប្រទេសជប៉ុនបានសង្ស័យថា នាវាកូរ៉េខាងជើងបានជួញដូរប្រេងជាមួយនាវាដឹកទំនិញចិនដែលរំលោភលើទណ្ឌកម្មសំដៅ ទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

នាវាដឹកប្រេងរបស់កូរ៉េ (ពណ៌លឿង) ដែលសង្ស័យថាមានការជួញដូរជាមួយនាវាចិន ដែលមានតួអក្សរ​ចិន​(ពណ៌ខៀវ)។

តាម AFP បានឱ្យដឹងថា ប្រទេសជប៉ុនបានរាយការណ៍ទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា មានភ័ស្តុតាងកូរ៉េខាងជើងហាក់ដូចជារំលោភលើទណ្ឌកម្ម ដែលសំដៅដាក់សម្ពាធលើកូរ៉េខាងជើងឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់។

តាមនោះក្រុងតូក្យូបានរកឃើញថា នាវាដឹកប្រេងដែលមានទង់ជាតិកូរ៉េខាងជើង ដូចជាកំពុងដឹកទំនិញតាមរយៈវិធីសាស្រ្តផ្ទេរនាវាជាមួយនាវា ។ នេះគឺជាលើកទី 3 ហើយនៅឆ្នាំនេះ ដែលប្រទេសជប៉ុន បានចោទប្រកាន់កូរ៉េខាងជើង ពីបទរំលោភលើបទបញ្ជារបស់ អ. ស. ប។

យោងតាមក្រសួងការបរទេសជប៉ុនយន្តហោះល្បាត និងនាវា អមដំណើរកាលពីថ្ងៃទី 16 ខែកុម្ភៈបានរកឃើញហេតុការណ៍នៅសមុទ្រចិនខាងកើត។

តាមរបាយការណ៍បានឱ្យដឹងថា ជប៉ុនបានរកឃើញនាវាដឹកប្រេង ដែលមានទង់ជាតិកូរ៉េឈ្មោះ Yu Jong 2 ដែលមានទីតាំងនៅជាប់នឹងនាវា តូចមួយដែលមិនស្គាល់ នៅទីក្រុងឆ្នេរសមុទ្រ ក្រុងស៊ាងហៃប្រទេសចិន។ នៅលើនាវា តូច ជប៉ុនបានរកឃើញតួអក្សរចិន “Min Ning De You 078” ដែលមានន័យថានាវា 078 ទីក្រុង Ningxia ខេត្ត Fujian ប្រទេសចិន។

សេចក្ដីថ្លែងការណ៍បាននិយាយថា “ការវាយតម្លៃភស្តុតាងនៅកន្លែងកើតហេតុនោះរដ្ឋាភិបាលជប៉ុនសង្ស័យថានាវាទាំងពីរនេះ កំពុងធ្វើតាមរយៈវិធីសាស្រ្តផ្ទេរនាវាជាមួយនាវា” ។

ក្រុងតូក្យូបាននិយាយថាខ្លួនបានរាយការណ៍ទៅអង្គការសហប្រជាជាតិ ហើយបានជូនដំណឹងទៅភាគីពាក់ព័ន្ធអំពីរឿងហេតុនេះ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងបរិបទនៃការយកចិត្តទុកដាក់របស់ពិភពលោកចំពោះការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងការប្រកួតកីឡារដូវរងា រៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានគេសន្មតថា នឹងបន្ធូរបន្ថយភាពតានតឹងរវាងតំបន់ឧបទ្វីបកូរ៉េ។

ប្រទេសកូរ៉េខាងជើង គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក្នុងគោលបំណងអោយបញ្ឈប់ការបន្តកម្មវិធីនុយក្លេអ៊ែរ រួមទាំងការហាមប្រាមសមាជិកអ.ស.ប ​​​ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនផ្ទេរនាវាជាមួយនាវា៕ សូយន

spot_img
×