Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយប្រហារដោយគ្រាប់បែកនៅទីក្រុង Yangon ប្រទេសភូមា បណ្តាលឲ្យមនុស្សស្លាប់និងរបួស ១៣នាក់

spot_img

ថ្ងៃ២១ កុម្ភៈម្សិលមិញនេះ មនុស្សយ៉ាងតិច ២នាក់បានស្លាប់ ក្នុងការវាយប្រហារដោយគ្រាប់បែកមួយនៅ Lashio ប្រជុំជនមួយប៉ែកខាងជើងទីក្រុង Yangon ប្រទេសភូមា។

ប៉ូលិសឲ្យដឹងថា ការវាយប្រហារដោយគ្រាប់បែកនេះ បានកើតឡើងវេលាម៉ោង ៥០នាទី (ម៉ោងតំបន់) នៅសាខាធនាគារ Yoma ប្រជុំជន Lashio។

ករណីផ្ទុះគ្រាប់បែកនេះ បានធ្វើឲ្យមនុស្ស២នាក់ស្លាប់ ១១នាក់រងរបួស។ ហើយអគារជាច្រើនត្រូវបំផ្លាញ។

កាលពីចុងខែសីហា ឆ្នាំទៅមិញ ពួកឧទាមបានបើកការវាយប្រហារព្រមៗគ្នា ទៅលើប៉ុស្តិ៍ប៉ូលិសចំនួន ២៤ ហើយប្រឹងប្រែងសម្រុងចូលមូលដ្ឋានយោធាមួយនៅរដ្ឋ Rakhine ភាគពាយ័ព្យប្រទេសនេះ៕ សូយន

spot_img
×