Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​វាយខ្នោះ​អ៊ុំ​ប្រុស ដែល​ចាប់​ក្មួយ​ស្រី​របស់ខ្លួន រំលោភ​សេពសន្ថវៈ បានសម្រេច​ជាច្រើនលើក​

spot_img

​ឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ លន់ ឡា​ត់ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ស្រះស្រង់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ត្រូវជា​អ៊ុំ​ប្រុស​ជនរងគ្រោះ​) ថា​មាន​កើត​ករណី​រំលោភ​សេពសន្ថវៈ មកលើ​ក្មួយ​ស្រី​របស់ខ្លួន កម្លាំង​ជំនាញ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​បន្ទាយ​អំពិល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ខ្ពស់ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ១​នាក់ មានឈ្មោះ ឡូត យ៉េ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ​ស្រះស្រង់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ ដែល​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ ទៅលើ​ជនរងគ្រោះ ឈ្មោះ ឡ អ ស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ បានសម្រេច​ជាច្រើនលើក ។​

​បន្ទប់​ពី​ធ្វើការ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ឈ្មោះ ឡូត យ៉េ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា​៖ រូប​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ ទៅលើ​ឈ្មោះ ឡ អ ស បានសម្រេច​ជាច្រើន​ដង​ពិតប្រាកដ​មែន ដោយ​គិត​ចាប់ពី​អំឡុង​ខែសីហា ឆ្នាំ​២០២០ រហូតដល់ ខែធ្នូ ឆ្នាំ​២០២០ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួចរាល់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×