Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ជប៉ុន ប្រែក្លាយ​ខ្ទឹមស​ឲ្យ​ទៅជា​… កាហ្វេ​

spot_img

​លោក​Yokitomo Shimotai អាយុ​៧៤​ឆ្នាំ ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​នៅ​សង្កាត់​Aomori ប្រទេស​ជប៉ុន បាន​ក្លាយទៅជា​ចំណុចក្តៅ​នៃ​ព័ត៌មាន គ្រា​ដែល​លោក​បានដាក់​បង្ហាញ​លើ​ទីផ្សារ នូវ​ប្រភេទ​កាហ្វេ​ម្យ៉ាង​ដែល​ពុំមាន​ផ្ទុក​ជាតិ​កាហ្វេ​បន្តិច​ណា​ឡើយ​។

​នៅក្នុង​កែវ​កាហ្វេ​របស់គាត់ គឺ​រួម​មានតែ​ខ្ទឹមស​កម្លោច​កិន​ទៅជា​ម្សៅ​លាយ​ជាមួយនឹង​ទឹក​រួច​បន្ថែម​សារជាតិ​ក្លិន​ក្លាយជា​កាហ្វេ​ដ៏​ឆ្ងាញ់​ពិសា​ដែល​មនុស្ស​ទាំងឡាយ​នឹកស្មាន​ពុំ​ដល់ ។​

​លោក​Shimotai​និង​កែវ​កាហ្វេ​ដែល​ពុំមាន​ជាតិ​កាហ្វេ​បន្តិច​ណា​ឡើយ​

​លោក​Shimotai បាន​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ហា​សម្រាប់​ផលិតផល​របស់ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​មុននេះ​២​ឆ្នាំ ដោយ​សង្ឃឹមថា កាហ្វេ​របស់គាត់​នឹង​សមប្រកប​ជាមួយ​អ្នក​ដែល​រំញោច​ហួសហេតុ​នឹង​ជាតិ​កាហ្វេ​អ៊ី​ន ប៉ុន្តែ​ចូលចិត្ត​ក្លិន​កាហ្វេ ឬ​ស្ត្រី​ដែល​កំពុង​មានគភ៌​ត្រូវ​វេជ្ជបណ្ឌិត​ហាម​មិន​ឲ្យ​ពិសា​កាហ្វេ​បណ្តោះអាសន្ន​។ វា​ក៏​ជា​ភេសជ្ជៈ​ដែល​អ្នក​ពិសា​វា​ពុំ​បារម្ភ​ដេក​មិន​លក់​ទោះបី​ផឹក​នៅពេល​យប់​ក៏ដោយ។​

​ឫសគល់​នៃ​របកគំហើញ​នេះ ក៏​ចម្លែក​ដែរ​ពោលគឺ​៖ កាលពី​៣០​ឆ្នាំមុន​គ្រា​ដែល​លោក​កំពុង​ឈរ​រង់ចាំ​ជំនួប​មួយ​នៅ​ហាង​របស់ខ្លួន លោក Shimotai បាន​លីង​ខ្ទឹម​បណ្តើរ​ដើម្បី​ធ្វើ​ប៊ិ​ស្ទេ​ក​(Beef Stake)​។ លោករ​ពិស​ដៃ​បាន​យក​ផ្នែក​ខ្ទឹម​ដែល​ខ្លោច​មកហើយ​កិន​ម៉ត់​ដោយ​ស្លាបព្រា រួច​ដាក់​កូរ​ក្នុង​ទឹក​ក្តៅ​។ លោក​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ព្រោះ​ពេល​ផឹក​វា​ទៅ​ហាក់ដូចជា​លោក​កំបុងតែ​ផឹក​កាហ្វេ​។ ទឹក​ខ្ទឹម​ខ្លោច​របស់គាត់​ពិតជា​បាន​បង្កើតឡើង​នូវ​ក្លិន​ឱជា​រស​ល្វីងៗ​របស់​កាហ្វេ​ទាស់​ត្រង់​ថា វា​រាង​ឆួល​ព្រោះ​ឱជា​រស​របស់​ខ្ទឹមស​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​បាន​ស្រាវជ្រាវ កែសម្រួល​និង​បង្កើតជា​រូបមន្ត​កាហ្វេ​ខ្ទឹមស​។ ដែល​វា​ពុំ​ត្រឹមតែ​ផ្តល់​ឲ្យ​អ្នក​នូវ​កាហ្វេ​មួយ​កែវ​ដ៏​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​Shimotai នៅបាន​អះអាងថា កាហ្វេ​ខ្ទឹមស និង​ពុំមាន​បន្សល់ ក្លិន​ខ្ទឹមស​ក្នុង​មាត់​របស់​អ្នក​ឡើយ ដោយសារ​ក្នុងអំឡុងពេល​កម្លោច​គេ​បាន​កំចាត់​ក្លិន​ទាំងនោះ​ចោល​អស់​បាត់ទៅហើយ ៕​

spot_img
×