Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង រ៉េ​ចង្កូត​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​

spot_img

​ភ្នំពេញ​៖ រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង រ៉េ​ចង្កូត​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ដោយសារ បើក​គេច​រថយន្ត​ដែល​នៅខាងមុខ កំពុង​បត់​ឆ្វេង​ត្រឡប់ក្រោយ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០ នាទី​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​ដឹក​ទឹកកក បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​មួយគ្រឿង​ប្រភេទ​ដឹក​ទឹកកក ពាក់​ផ្លាកលេខ ភ្នំពេញ 2AE-6844 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈពេល​មកដល់​ចំណុច​កើត​ហ​តុ ស្រាប់​តែមាន​រថយន្ត មិន​ចាំ​ម៉ាក​មួយគ្រឿង​បើក​វ៉ា​រថយន្ត​របស់គាត់​ខាងស្តាំ ហើយក៏​បត់​ឆ្វេង​ត្រឡប់ក្រោយ​នៅមុខ​រថយន្ត​របស់គាត់ ដែល​ធ្វើឱ្យ​គាត់​ដែលជា​ម្ចាស់​រថយន្ត​ដឹក​ទឹកកក ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បួង​ចង្កូត​គេច​រថយន្ត ដែល​កំពុង​បត់​ត្រឡប់ក្រោយ​នៅខាងមុខ រហូត​ជ្រុល​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​រង​ការខូចខាត ទាំង​រថយន្ត រួមទាំង​សួនច្បារ តែ​មិន​បណ្តាល​នរណាម្នាក់​រង​របួស​នៅក្នុង​ហេតុការណ៍​នេះ​ទេ ចំណែក​រថយន្ត​ដែល​បត់​ត្រ​ទ្ប​ប់​ក្រោយ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ បាន​បើក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់​ចំណុច​ទីតាំង​កើតហេតុ រួច​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រកស្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ ពន្លឺ​

 

spot_img
×