Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលថៃ បន្លឺសំឡេងទាក់ទងនឹងរឿងលោកថាក់ស៊ីន និងបងប្អូនរបស់គាត់

spot_img

រដ្ឋការថៃកាលពីថ្ងៃ ២១ កុម្ភៈ ឲ្យដឹងថា ពួកគេពុំចាប់អារម្មណ៍ដល់រឿងរ៉ាវបងប្អូនអតីតនាយករដ្ឋមន្ត្រីស៊ីណាវ៉ាត្រា ក្រោយពេលពួកគេបានធ្វើដំណើរទៅកាន់ទីក្រុងមួយចំនួននៅទ្វីបអាស៊ី ក៏ដូចជាការជួបជុំជាមួយសមាជិកគណបក្សភឿថៃ ។

លោក Piyapong Klinpan អ្នកនាំពាក្យនៃរដ្ឋការយោធាឲ្យដឹងថា ពួកគេពុំចាប់អារម្មណ៍ដល់បងប្អូនស៊ីណាវ៉ាត្រាទេ ហើយការតាមដាន​ជនដែលរងសាលក្រមតាមចាប់ខ្លួនជាកិច្ចការរបស់បណ្តាស្ថាប័នពាក់ព័ន្ធ យើងខ្ញុំពុំចាប់អារម្មណ៍ដល់បញ្ហានេះឡើយ។

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រីយីងឡាក់ បានដឹកនាំឆាកនយោបាយថៃ ជិត២ទសវត្សរ៍កន្លងមកហើយ មានឥទ្ធិពលគួរឲ្យកត់សម្គាល់តាមរយៈបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាសាច់ញាតិ ទោះបីអ្នកទាំង២កំពុងរស់នៅនិរទេសខ្លួនក្តី។

បងប្អូនស៊ីណាវ៉ាត្រា ត្រូវបានចាត់ទុកជាកត្តាសំខាន់ ក្នុងការបោះឆ្នោតសកលតាមរដ្ឋការយោធាថៃ បានប្រកាស និងប្រព្រឹត្តទៅនៅខែវិច្ឆិកាចុងឆ្នាំនេះ ។

សមាជិកគណបក្សភឿថៃមួយចំនួនឲ្យដឹងថា លោកថាក់ស៊ីន និងអ្នកស្រីយីងឡាក់ បានទៅកាន់ប្រទេសចិន ជប៉ុន សិង្ហបុរី ក្នុងខែនេះ ហើយបានជួបនឹងសមាជិកគណបក្សភឿថៃ យ៉ាងតិច ៣០នាក់ នៅហុងកុង អំឡុងចុងសប្តាហ៍មុននេះ ប៉ុន្តែតាមការឲ្យដឹងពីសមាជិកគណបក្សភឿថៃ ដែលពោលប្រាប់សារព័ត៌មានរយទ័រនោះលោកថាក់ស៊ីន ពុំមានពិភាក្សាអំពីរឿងនយោបាយក្នុងជំនួបជាមួយសមាជិកគណបក្សភឿថៃទេ។ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Wattana Muagnsook និយាយថា ៖ “យើងខ្ញុំពុំមាននិយាយអំពីនយោបាយទេ ព្រោះយើងខ្ញុំដឹងច្បាស់ថា អ្វីកំពុងកើតឡើង។ លោកថាក់ស៊ីន បានចាកចេញពីមាតុប្រទេសរយៈពេលមួយវែង។”

ប្រភពព័ត៌មានមួយចំនួនឲ្យដឹងថា មន្ត្រីអនុវត្តច្បាប់ដែលធ្វើការនៅក្រុមប្រឹក្សាសន្តិភាព និងសណ្តាប់ធ្នាប់ជាតិថៃ (NCPO) ត្រូវបានគេបញ្ជាឲ្យត្រួតពិនិត្យមើលផ្លូវច្បាប់ថា ជំនួបរវាងបងប្អូនស៊ីណាវ៉ាត្រាទាំង២ ដែលជាអតីតនាយករដ្ឋមន្ត្រី និងបណ្តាសមាជិកគណបក្សភឿថៃ មានផ្ទុយនឹងរដ្ឋធម្មនុញ្ញដែរឬទេ បណ្តាមុខសញ្ញាដែលបំពាន ទោះបីជាបុគ្គល ឬគណបក្សនយោបាយសុទ្ធតែត្រូវប្រឈមមុខនឹងកម្រិតទោសដ៏ធ្ងន់ធ្ងរ រួមមានការជាប់ពន្ធធនាគារ ការពិន័យជាប្រាក់ និងការរំលាយគណបក្សនយោបាយ៕ សូយន

spot_img
×