Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១១ ខែមករា ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SO)

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ជម្រាបជូន​ថា ៖ គ្រឹះស្ថានសិក្សា​សាធារណៈ​នឹង​ចាប់ផ្តើម​អនុវត្ត បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ស្របតាម​ខ្លឹមសារ​លិខិត​លេខ ១១០៩.​សជណ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

ក្នុង​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី​នេះ ក្រសួង​បាន​ជំ​រុញឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​ការអនុវត្ត​វិធានការ សុវត្ថិភាព​សុខភាព​សិក្សា តាមរយៈ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ​-១៩ និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SO) ស្តីពី​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ​និង​កីឡា សកម្មភាព​សិល្បៈ និង សេវា​អាហារ​ដ្ឋា​ន​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ ។ ជាមួយគ្នានេះ ក្រសួង​បានចេញ​សេចក្តីណែនាំ​ស្តីពី ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ និង​កាលវិភាគ សិក្សា​សម្រាប់​គ្រឹះស្ថាន​ម​ត្តេ​យ្យ​សិក្សា ម​ត្តេ​យ្យ​សិក្សា​សហគមន៍ គ្រឹះស្ថាន​បឋមសិក្សា និង​គ្រឹះស្ថាន​មធ្យម សិក្សា​សាធារណៈ សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ ដោយ​ផ្តោតលើ​ការរៀបចំ​សិស្ស​ក្នុង​ថ្នាក់​ការបែងចែក​កម្មវិធីសិក្សា​និង​មេរៀន​សិក្សា និង​ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ​។​

ម្យ៉ាងវិញទៀត ដើម្បី​ធានា​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិ ភាព​ក្នុង​បរិបទ​កូ​វីដ​-១៩ ព្រមទាំង​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងអំឡុងពេល នៃ​ការបើក​បវេសនកាល និង​ដំណើរការ​ឆ្នាំ​សិក្សា​២០២០-២០២១ ក្រសួង​បានចេញ​សេចក្តីណែនាំ​ស្តីពី ការអនុវត្ត​វិធានការ​សុវត្ថិភាព​សិក្សា ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា ចំណេះ​ទូទៅ​សាធារណៈ ។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស ជ្រាប​ជា​ព័ត៌មាន និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×