Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់ ចេញមុខ​ពន្យល់​រឿង​ថើប និង​បី​នារី​រងគ្រោះ ខណៈ​វីដេអូ​ឃ្លី​ប​បង្ហាញ​យ៉ាងច្បាស់ តាមពិត​នាង​ជា​អ្នក​… (​វីដេអូ​)

spot_img

​បុរស​២​នាក់​ដែល​បានបង្ហាញ​ខ្លួន​នៅក្នុង​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព ចេញចូល​មាន​ទាំង​ការ​ថើប​គ្នា និង​បី​នារី​រងគ្រោះ Christine Dacera មុនពេល​នាង​ត្រូវបាន​គេ​រកឃើញថា​បាន​ស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ​ម៉ា​កា​ទី នៅ​ថ្ងៃ​ចូលឆ្នាំថ្មី បាន​ចេញមក​ពន្យល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អំពី​រឿងរ៉ាវ​នៅ​ពីក្រោយ​ឃ្លី​ប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន បុរស​ឈ្មោះ Valentine Rosales បាន​និយាយថា «​តាមពិតទៅ នៅក្នុង​វីដេអូ​នោះ Dacera គឺជា​អ្នក​ដែល​ដែល​បាន​ផ្តើម​ថើប​ខ្ញុំ​ទេ ខណៈ​ខ្ញុំ​កំពុង​ព្យាយាម​បើក​ចុច​កន្តឹង​បើកទ្វារ​»​។

​ជាការ​ពិតណាស់ បើ​តាមរយៈ​វីដេអូ​ឃ្លី​ប ក៏​គេ​ក៏បាន​ឃើញ Dacera ជា​អ្នក​ហក់​ថើប​មាត់ Valentine ហើយ​នៅពេលនោះ គាត់​ក៏បាន​ព្យាយាម​គេច​ពី​ការ​ថើប​របស់​នាង​ផងដែរ​។​

​ដោយឡែក មិត្តភក្តិ​ម្នាក់ទៀត​របស់គេ​ដែលមាន​ឈ្មោះ Rommel Galido ដែល​ក៏​ចូលរួម​ពិធីជប់លៀង​ជាមួយ Dacera និង​ម្នាក់ទៀត​ក្នុងចំណោម​បុរស​៣​នាក់ ដែល​ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន បាន​ប្រាប់ថា នាង Dacera ម្តងម្កាល​មាន​អារម្មណ៍​អន់ចិត្ត​ជាខ្លាំង នៅពេល​នាង​ស្រវឹង​។​

​ប៉ុន្តែ Galido បាន​ប្រាប់ Philiphine Star ថា នាង Dacera បាន​ប្រាប់​គាត់​នៅពេល​មួយ​នោះ​ថា នាង​ជឿថា «​មាន​នរណាម្នាក់​បានដាក់​អ្វីៗ​នៅក្នុង​កែវស្រា​របស់ខ្ញុំ​»​។​

Galido បាន​និយាយថា Dacera ក្រោយមក ត្រូវ​បានឃើញ​ក្អួត​។​

​ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ Dela Serna បាន​ប្រាប់ GMA ថា គាត់​បាន​បី Dacera ត្រឡប់​ទៅ​បន្ទប់​របស់​នាង​វិញ នៅវេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​១ ខែមករា បន្ទាប់​នាង​ស្រវឹង​ទន់​ខ្លួន​។​

​តែ​ទោះយ៉ាងណា ប៉ូលីស​ទីក្រុង Makati បាន​និយាយថា ការស៊ើបអង្កេត​លើ​ការស្លាប់​របស់​នាង គឺ​នៅតែ​បន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×