Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បាន​បញ្ជា​ឱ្យ​បិទ​កម្មវិធី​ចិន​ចំនួន ៨ ថែមទៀត រាប់បញ្ចូល​ទាំង Alipay និង WeChat Pay

spot_img

​ភ្នំពេញ​៖ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បញ្ជា​ឱ្យ​បិទ​កម្មវិធី​ចិន​ចំនួន ៨ រួមមាន Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay និង WPS Office បន្ថែម​ទៅលើ​កម្មវិធី TikTok និង WeChat ដែល​លោក​បាន​បញ្ជា​ឱ្យ​បិទ​កាលពី​ខែសីហា​កន្លងទៅ​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ចេញផ្សាយ​ព័ត៌មាន​យ៉ាង​ដូច្នេះ​។​

​ស្រដៀង​គ្នា​ទៅនឹង​ហេតុផល​ដែល​លោក​ប្រធានាធិបតី​បាន​ប្រើ​ដើម្បី​ទាមទារ​ឱ្យ​បិទ​កម្មវិធី TikTok និង WeChat នោះ​គឺ កម្មវិធី​ទាំង​៨​នេះ​អាចជា​មធ្យោបាយ​ដើម្បី​ចូល​និង​ទាញយក​ទិន្នន័យ​ជាច្រើន​របស់​អ្នកប្រើប្រាស់ ដែល​រាប់បញ្ចូល​ទាំង​ព័ត៌មាន​ដែល​អាច​សម្គាល់​អត្តសញ្ញាណ និង​ព័ត៌មាន​ឯកជន​ភាព​ផងដែរ​។ លោក​ក៏បាន​បញ្ជាក់ទៀតថា ការទាញយក​ទិន្នន័យ​ទាំងអស់នេះ​អាចឱ្យ​រដ្ឋាភិបាល​ចិន មានលទ្ធភាព​ក្នុងការ​គ្រប់គ្រង​ព័ត៌មាន​ជាច្រើន​របស់​ប្រជាពលរដ្ឋ​អាមេរិក ហើយ​ជាពិសេស​ពួកគេ​អាច​តាមដាន​ទីតាំង​រប​ស់បុ​គ្គ​លិ​ក​រដ្ឋាភិបាល​បាន​ថែម​ទៀតផង​។

​បទបញ្ជា​នេះ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ទៀត បន្ទាប់​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥ ខែមករា ម្សិលមិញ​នេះ​។ គួរបញ្ជាក់​ផងដែរ​ថា​កម្មវិធី TikTok និង WeChat មិនត្រូវ​បាន​បិទ​ដូចដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បានគ្រោង​ទុក​នោះទេ ហើយ​ម្ចាស់​ក្រុមហ៊ុន​របស់​កម្មវិធី​ទាំងពីរ​នេះ​ក៏​កំពុងតែធ្វើការ​ប្ដឹងផ្ដល់​គ្នា​ជាមួយនឹង​រដ្ឋាភិបាល​ក្នុង​ប្រព័ន្ធតុលាការ​នៅ​សហរដ្ឋអាមេរិក ដើម្បី​ចៀសវាង​ពី​ការបិទ ឬ​លក់​កម្មវិធី​នេះ​ទៅឱ្យ​ក្រុមហ៊ុន​ទី​៣​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×