Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ចេញពី​ពន្ធនាគារ មក​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ ញឹកញាប់ មិន​រៀងចាល ដល់​ថ្នាក់​ប្រពន្ធ​កូន លែង​ហ៊ាន​ដេក​ផ្ទះ ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ញាត់​គុក​ម្តងទៀត​

spot_img

​កណ្តាល​៖ មុខសញា​ចេញពី​ពន្ធនាគារ​ករណី គ្រឿងញៀន ឥឡួវ​មក ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ ញឹកញាប់ មិន​រៀងចាល ដល់​ថ្នាក់​ប្រពន្ធ​កូន លែង​ហ៊ាន​ដេក​ផ្ទះ ដោយ​ទង្វើ ប្តី ឱ​ពុក ទុរយស​។​

​ជនសង្ស័យ​រូបនេះ​ត្រូវ​ចាប់ខ្លួន​ម្តងទៀត​ក្នុងករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​​កើតហេតុ​នៅ​ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង​០២ និង​០០​នាទី​រំលងអធ្រាត្រ ចំណុច ភូមិ ស្វាយ​លាប ឃុំ ទំនប់​ធំ ស្រុក ពញាឮ ខេត្ត កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ជា ហេម ភេទ ស្រី អាយុ​៥៣​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ស្វាយ​លាប ឃុំ ទំនប់​ធំ ស្រុក ពញាឮ ខេត្ត កណ្តាល​។ ឯ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ចាន់ គុណ​ធី​ន ហៅ ធី​ន ភេទ ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ស្វាយ​លាប ឃុំ ទំនប់​ធំ ស្រុក ពញាឮ ខេត្ត កណ្តាល​(​មាន​សារធាតុ​ញៀន​នូវក្នុង​ទឹកនោម​)​។ សម្ភារៈ​ខូចខាត ឆេះ​រោង​ដាក់​ចំ​បេ​ី​ង​ទំហំ​៥mx៦m បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង ។​

នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាង​​លើ​ជនសង្ស័យ​ឈ្មោះ ចាន់ គុណ​ធី​ន បាន​ដេ​ី​រ​ចេញពីផ្ទះ​របស់ខ្លួន​មក​ធ្វើ​សកម្មភាព​ដុត​រោង​ដាក់​ចំ​បេ​ី​ង​របស់​ជនរងគ្រោះ​ដែល​នៅ​ខាងក្រោយ​ផ្ទះ បន្ទាប់ពី​ជនសង្ស័យ​ធ្វេ​ី​សកម្មភាព​ដុត​រោង​ដាក់​ចំ​ប៉ើង រួច​ជនសង្ស័យ​
​បាន​រត់​ទៅសម្ងំ​ក្នុងផ្ទះ​របស់ខ្លួន​ហើយ​ចាក់សោ​ផ្ទះ​ពី​ខាងក្នុង ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៧​ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោង ៧ ព្រឹក ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់​ធំ បន្ទាប់ពី​ទទួលបាន​​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទំនប់​ធំ ចុះទៅ​កន្លែងកើតហេតុ ស្រាវជ្រាវ​រហូតដល់​វេលា​ម៉ោង​១៨​និង​៤០​នាទី​នា​ថ្ងៃ ខែ ឆ្នាំ​ដដែល បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×