Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ GGGI មាន​គម្រោង​កែច្នៃ​សំរាម​ទៅជា​ឥន្ធនៈ​ចំហេះ (RDF) នៅ​ទីលាន​ចាក់សំរាម​ដង្កោ​

spot_img

​ភ្នំពេញ​ ៖ ​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​ប្រជុំ​ជាមួយ​អង្គការ GGGI ស្តីពី​គម្រោង​កែច្នៃ​សំរាម​ទៅជា​ឥន្ធនៈ​ចំហេះ (RDF) នៅ​ទីលាន​ចាក់សំរាម​ដង្កោ និង​ការអនុវត្ត​អនុក្រឹត្យ​លេខ ១៨៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ប​ន្សុ​ត​គ្នា​រវាង​ការងារ ដែល​បាន​នឹង​កំពុង​ធ្វើ និង​គោលការណ៍​ថ្មីៗ របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា​៖ កន្លងមក​មាន​ក្រុមហ៊ុន​បរទេស​មួយចំនួន បានមក​ទាក់ទង​និង​ស្នើរ​សុំ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​វិនិយោគ​ទីលាន​ចាក់សំរាម​ដង្កោ ឱ្យទៅជា​អគ្គិសនី​ហើយ​ក្រុមហ៊ុន​ខ្លះ ចង់​ប្រែក្លាយ​សំរាម​ទៅជា​ហ្គាស​ក៏មាន​តែ​ក្រោយពី​ជួបពិភាក្សា​ហើយ បាត់​ជា​បន្តបន្ទាប់​។ ចាំមើលៗ​អង្គការ GGGI ថ្មី​នេះ​មាន​គម្រោង​កែច្នៃ​សំរាម​ទៅជា​ឥន្ធនៈ​ចំហេះ (RDF)​អាច​ជោគជ័យ​ដែរឬទេ​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×