Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស​មួយគ្រឿង បើក​ទៅបុក​ទ្រូង​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ​÷ រថយន្ត​ព្រូស​មួយគ្រឿង​បើកប​ក្នុង​ល្បឿន​លឿន គេច​ពី​រឺ​ម៉ក​មក​បុក​ទ្រូង​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ រួច​បន្ត​បើក​ទៅ​មុខតែ​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​វិញ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៦ និង ១៥​នាទី​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ធ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត ព្រូស មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AY 93 46 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​គេច​ពី​រឺ​ម៉ក​មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ទ្រូង​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​រួច​បម្រុង​បន្ត​បើក​ទៅមុខ តែ​ដោយ​សភាព​រថយន្ត​ខ្ទិច​ខាងមុខ​ទើ​ជាប់​ត្រឹមនឹង​។ សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​ប៉ះពាល់​ទៅលើ​នាក់​ដទៃ​នោះទេ រង​ការខូចខាត​តែ​រថយន្ត​និង​បាក់​ទ្រូងផ្លូវ​អស់​មួយ​កង់ ចំណែក​តៃកុង​រថយន្ត​សមត្ថកិច្ច​ឃាត់​បាន​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​
​រួច​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​ធ្វើការ​វាស់វែង​និង​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

 

spot_img
×