Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​០៣​គ្រឿង​បុក​ប៉ះគ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន​០៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល

spot_img

ព្រះសីហនុ​៖​នៅវេលា​ម៉ោង​ជិត​៣​យប់ រំលងអធ្រាត្រ​ឆ្លង​ចូល ថ្ងៃទី​០៩​ខែមករា​ឆ្នាំ​២០២១ នៅ​ចន្លោះ គីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិត ក្នុង ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត​ចំនួន​០៣​គ្រឿង​បុក​ប៉ះគ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន​០៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ។

​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​ទាំង​៣ ទិសដៅ​ស្របគ្នា ព្រះសីហនុ​-​ភ្នំពេញ ក្នុងនោះ​រថយន្ត​ទី​១​ជា​រថយន្ត កុងតឺន័រ ពាក់​ផ្លាកលេខ​ភ្នំពេញ 3F-0194 អ្នកបើកបរ ឈ្មោះ លាង ផល្លី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត​។ (​រងរបួស​ស្រាល​)​។ រថយន្ត​ទី​២ ម៉ាក​ហ៊ី​ណូ​ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-1307 អ្នកបើកបរ ឈ្មោះ កង ង៉ែត ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ភូមិ​គី​រី​វន្ត ឃុំ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​រងរបួស​ដូចគ្នា​)​។ រថយន្ត​ទី​៣ ម៉ាក​HUMER ពាក់​ផ្លាកលេខ​ភ្នំពេញ 2BS-0015 អ្នកបើកបរ ឈ្មោះ ថាំង គួ​ហួយ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ ចិន (​រងរបួស​ធ្ងន់​) និង​មាន​អ្នករួមដំណើរ​ក្នុង​រថយន្ត​ទី​៣​នេះ ជា​ជន​ជាតិចិន​ប្រុស ស្រី​ចំនួន​០២​នាក់​ទៀត​( មិន​ស្គាល់ឈ្មោះ​) រងរបួស​ធ្ងន់​។​

ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​ចម្រុះ​បានចេញ​អន្តរាគមន៍ បញ្ជូន​ជនរងគ្រោះ ទាំង​០៥​នាក់ ទៅ​ស​ង្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្រែអំបិល ខេត្ត កោះកុង ចំណែក រថយន្ត​ទាំងបី​គ្រឿង​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×