Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ឆ្លង​កូ​វីដ​-១៩ ចូល​១ ចេញ​៣ សូម​ពលរដ្ឋ​ទាំងអស់ កុំ​ភ្លេចខ្លួន​ក្នុងការ​ទប់ស្កាត់

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី ១​នាក់ ថែមទៀត ដែលជា​ពលករ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ខណៈដែល​បាន​ព្យាបាល​បាន​ឲ្យ​ជាសះស្បើយ​ចំនួន ០៣​នាក់ ហើយ​បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ទៅកាន់​ទីស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​អស់ហើយ ។​

​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​នេះ គឺជា​បុរស​ខ្មែរ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ ពេលនេះ​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ ។

​ចំណែក​អ្នកជា​សះស្បើយ​មាន ÷ ១- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ ស្នាក់នៅ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ២- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ ស្នាក់នៅ ភូមិ​ដូង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង ។ ៣- ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង អាយុ​៣៦​ឆ្នាំ ស្នាក់នៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

– សរុប​អ្នក​ឆ្លង​កូ​វីដ​-១៩ មាន ៣៨៧​នាក់​,

– អ្នកជា​សះស្បើយ​មាន ៣៦៥​នាក់​,

– អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នា​ន​មាន ២២​នាក់ ៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

 

spot_img
×