Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​២០២០ ចំនួន​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ បាន​កើន​ដល់​ជាង ១៨​ម៉ឺន​ខ្នង​

spot_img

​ភ្នំពេញ​៖ របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​មួយ បាន​បង្ហាញថា នៅ​រាជធានី​ភ្នំពេញ ចំនួន​ផ្ទះ​ជាប់​ដី (​ផ្ទះល្វែង ផ្ទះ​វីឡា មិន​រាប់​ខុន​ដូ​) បាន​កើន​លើស ១៨៦ ៣០៩ ខ្នង​គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២០ ដោយបាន​កើន​ពី​ចំនួន ១៥៤ ១០០ ខ្នង កាលពី​ដំណាច់ឆ្នាំ​២០១៨​។

​ទិន្នន័យ​របស់​ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បាន​បង្ហាញថា ការផ្គត់ផ្គង់​លំនៅឋាន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ កើនឡើង ២១​ភាគរយ​។ ទិន្នន័យ​ដដែល​នេះ​បាន​បន្ថែមថា ចំនួន​លំនៅឋាន​ផ្គត់ផ្គង់​ជាង​១៨​ម៉ឺន​ខ្នង (​យូ​នី​ត​) បានសម្រេច​ការលក់ សរុប ១៥៧ ៨៤៣ យូ​នី​ត ឬ​ស្មើនឹង​៨៤​ភាគរយ នៃ​ការផ្គត់ផ្គង់​សរុប​។​

​បើតាម​របាយការណ៍​ដ៏​ដែល​នេះ បាន​បង្ហាញថា ក្នុងចំណោម​ខ័​ណ្ឌ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ មានតែ​ខ័​ណ្ឌ​ពីរ​ប៉ុណ្ណោះ ដែលមាន​ការផ្គត់ផ្គង់​ចំនួន​លំនៅ​លេចធ្លោ​ជាងគេ គឹ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខ័​ណ្ឌ​ដង្កោ​។ បើ​បូក​បញ្ចូល​គ្នា ខ័​ណ្ឌ​ទាំងពីរ​នេះ​មាន​រហូតដល់​ទៅ ៨៣ ៩០៣ យូ​នី​ត ឬ​ស្មើនឹង ៤៥ ភាគរយ នៃ​ចំនួន​ផ្គត់ផ្គង់​លំនៅឋាន​សរុប​។
​បើ​យោងតាម​របាយការណ៍​ត្រីមាស​ទី​៣ របស់​ការិយាល័យ​ឥណទាន​កម្ពុជា CBC បានឱ្យដឹងថា កំណើន​តម្រូវការ​នេះ ហាក់​ឆ្លើយតប​ទៅនឹង​កំណើន​កម្ចី​ទិញ​ផ្ទះ ដែល​ផ្តល់​ឲ្យ​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយបាន​កើន​ដល់​ជាង ៤,៦ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ និង​កើនឡើង គួរ​ឲ្យ​កត់សម្គាល់ ពី​ត្រឹម ៣,៩ ពាន់​លាន​ដុល្លារ កាលពី​ដំណាច់ឆ្នាំ​២០១៩​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ V-Trust Appraisal បានឱ្យដឹងថា ចំនួន​ផ្ទះ​សង់​ថ្មី​នៅតាម​បុរី​ធំៗ នៅ​ភ្នំពេញ នឹង​កើនឡើង​បី​ដង​នៅ​ឆ្នាំ ២០៣០ ខាងមុខ ដែល​កើន​ពី​ចំនួន​បច្ចុប្បន្ន ដោយសារ​កំណើន​ចំនួន​ប្រជាជន​នៅ​ទីក្រុង និង​កំណើន​លទ្ធភាព​ទិញ​ដោយមាន​ការបង់​រំលស់​។
​របាយការណ៍ V-Trust Appraisal ដែល​ព្យាករណ៍​ពី​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា សម្រាប់ ១០ ឆ្នាំ​ទៀត​មាន​ចំណងជើង​ថា «​ភ្នំពេញ​ឆ្នាំ ២០៣០» បាន​ឲ្យ​ដឹងថា ការផ្គត់ផ្គង់​ផ្ទះ​នៅតាម​បុរី បាន​បន្ត​កើន​ឡើងជា​មធ្យម ៩ ភាគរយ ក្នុង​មួយឆ្នាំ ដែល​ស្មើរ​នឹង​ចំនួន​ផ្ទះ ២៥ ០០០ ខ្នង​ក្នុង​មួយឆ្នាំ​។ តាមរយៈ​អត្រាកំណើន​នេះ នៅ​ឆ្នាំ ២០៣០ ចំនួន​ផ្ទះ​នៅតាម​បុរី​នៅ​ភ្នំពេញ នឹង​កើន​ដល់ ៤៥ ម៉ឺន​ខ្នង​ផ្ទះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×