Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​កាន់តែ​ធំ​ហើយ​! ពេលនេះ ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ចេញមុខ​លូកដៃ​ក្នុង​រឿង​ការស្លាប់​របស់​នារី​អូ​តែ​ស​….

spot_img

​តាម​សារព័ត៌មាន filipinotimes បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ មករា ឲ្យ​ដឹងថា វិមាន​ម៉ា​ឡា​កា​ណា​ង (Malacañang) បាន​និយាយថា ប្រធានាធិបតី Rodrigo Duterte បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់​យុត្តិធម៌​ដល់​អ្នកបម្រើ​តាម​យន្តហោះ Christine Dacera ។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Harry Roque បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ជាបឋម ការសន្យា​របស់​ប្រធានាធិបតី គឺថា​យុត្តិធម៌​នឹង​ទទួលបាន​សម្រាប់​ក្រុមគ្រួសារ Dacera ។ យើង​នឹង​ដឹង​ការពិត​”​។​

​លោក Roque នៅបាន​ឲ្យ​ដឹងថា លោក Duterte នឹងមិន​អាច​ឲ្យ​ឧក្រិដ្ឋជន​រួចខ្លួន​ឡើយ ប្រសិនបើ​ភស្តុតាង​ត្រូវបាន​បង្ហាញ​ពី​ទង្វើ​របស់​ពួកគេ​។​

​គួរ​រម្លឹក​ផងដែរ​ថា នាង Dacera ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​អាង​ងូតទឹក នៅឯ​សណ្ឋាគារ Makati បន្ទាប់ពី​ជប់លៀង​ជាមួយ​មិត្តភក្តិ​របស់​នាង នៅ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ (countdown)​។​

​បុរស​៣​នាក់​ក្នុងចំណោម​នោះ ដែល​ត្រូវ​ប៉ូលីស​ធ្វើការ​ឃាត់ខ្លួន ក៏ត្រូវ​បាន​ដោះលែង​វិញ កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​មានការ​បញ្ជា​របស់​ព្រះរាជអាជ្ញា​ម៉ា​កា​ទី ដែល​បាន​កត់សម្គាល់ថា មាន​ភស្តុតាង​បន្ថែមទៀត ដែល​ចាំបាច់​ដើម្បី​កំណត់ថា​តើ​វា​ជា​ករណី​រំលោភ​សេពសន្ថវៈ​ពិតប្រាកដ ឬ យ៉ាងណា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×