Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​អនុវត្ដ​កម្មវិធីសិក្សា​ប​ង្រួ​ញ និង​កាលវិភាគ សិក្សា​សម្រាប់​គ្រឹះស្ថាន មធ្យមសិក្សា សាធារណៈ ឆ្នាំ​សិក្សា ២០២០-២០២១

spot_img

​ភ្នំពេញ​៖​លោក​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បានចេញ​សេចក្តីណែនាំ​ការអនុវត្ត​កម្មវិធីសិក្សា​ប​ព្រួញ និង​កាលវិភាគ​សិក្សា សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ២០២០-២០២១​។​

​ក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១ គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​ទាំងអស់​ត្រូវ​អនុវត្តតាម “​កម្មវិធីសិក្សា​បង្រួញ​” ដែល​ក្នុងនោះ​រួមមាន មុខវិជ្ជា​កាតព្វកិច្ច និង​មុខវិជ្ជា​ជម្រើស​។ មុខវិជ្ជា​កាតព្វកិច្ច សំដៅ​ដល់​មុខវិជ្ជា ដែល​យក​ធ្វើជា​មុខវិជ្ជា​ប្រឡង​ថ្នាក់ជាតិ ជាពិសេស​ម្រា​ប់​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ និង​ត្រូវ​អនុវត្តតាម ម៉ោង​សិក្សា​ទាំងស្រុង​ដូច​បានកំណត់​ក្នុង​កម្មវិធីសិក្សា​គោល​។ មុខវិជ្ជា​ជម្រើស​សំដៅ​ដល់​មុខវិជ្ជា ដែល​គណៈ គ្រប់គ្រង​សាលារៀន​ត្រូវធ្វើ​ការវាយតម្លៃ និង​អនុវត្តតាម​ស្ថានភាព​ជាក់ស្តែង​នៅតាម​គ្រឹះស្ថានសិក្សា​នីមួយៗ និង តាម​ពេលវេលា​នៅសល់​ពី​ការអនុវត្ត​មុខវិជ្ជា​កាតព្វកិច្ច ដោយ​ត្រូវ​អនុវត្តតាម​រូបភាព​៖ ១) ទៅតាម​ម៉ោង​សិក្សា​ដែល​នៅសល់​ពី​ការបង្រៀន​មុខវិជ្ជា​កាតព្វកិច្ច ២) . .​ការបង្រៀន​បត់បែន ការជ្រើសរើស​មុខវិជ្ជា និង​/ ឬ​មេរៀន​ជា​អាទិភាព​មក​បង្រៀន និង​ត្រូវអនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាមបែប​ចម្រុះ ដូចជា​៖ ក​).​ការបង្រៀន​ក្នុង​ថ្នាក់ ខ​).​ការប្រើប្រាស់​កម្រង​កិច្ចការ យ​).​ការធ្វើ​ស្វ័យ​សិក្សា​។ ផ្ទះ​និង​មេរៀន​សង្ខេប​ដែល​ក្រសួង​បានរៀបចំ គ​) .​ការបង្រៀន​ដោយ​ប្រើប្រាស់​វីដេអូ និង​ដើម្បី​ធានាថា ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ និង​កាលវិភាគ​សិក្សា​មាន​ប្រសិទ្ធភាព ក្រសួង​សូម​ធ្វើការ ណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស ដូចខាងក្រោម​៖ ត្រូវធ្វើរ​ង្វា​យ​តម្លៃ​កម្រិត​ចំណេះដឹង​របស់​សិស្ស​គ្រប់​កម្រិត​ថ្នាក់​នៅ​សប្តាហ៍​ទី​១​នៃ​ដើមឆ្នាំ​សិក្សា​។ ក្រោយ​ការធ្វើ​តេស្ត ប្រសិនបើ​ចំណេះដឹង​របស់​សិស្ស​មិនទាន់​ពេញលេញ​ដើម្បី​ចាប់ផ្តើម​កម្រិត​ថ្នាក់ នៃ​ឆ្នាំ​សិក្សា​ថ្មី​បាន គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យមសិក្សា និង​គ្រូបង្រៀន​ត្រូវ​បង្រៀន​បំពេញបន្ថែម លើ​គម្លាត​ចំណេះដឹង​នៃ​កម្រិត​ថ្នាក់​នៃ​ឆ្នាំ​សិក្សា​ចាស់​_(២០១៩-២០២០) នៅក្នុង​ខែ​ទី​១​នៃ​ឆ្នាំ សិក្សា​ថ្មី (​ពីថ្ងៃ​ទី​១១ ខែមករា ដល់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១)​។ ចំពោះ​ថ្នាក់​ទី​៩ និង​ទី​១២ ត្រូវផ្តោត​ជា​អាទិភាព ដោយ​ត្រូវ​បង្រៀន​ឱ្យបាន​ពេញលេញ​លើ​មុខវិជ្ជា ចំនួន​១០​រួមមាន ភាសា​ខ្មែរ​/​អក្សរសាស្ត្រ​ខ្មែរ គ​ណិ​វិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី​និង​បរិស្ថាន វិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌​-​ពលរដ្ឋវិទ្យា និង​ភាសាបរទេស (​ព្រមទាំង​មុខវិជ្ជា​ព័ត៌មានវិទ្យា ប្រសិនបើ​អាចមាន​លទ្ធភាព​) ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×