Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​ម៉េច​អ៊ីចឹង​! មន្ត្រី​ខណ្ឌឫស្សីកែវ ប្រាប់ថា ពុំ​ឃើញ​មុខ ឬ​តំណាង​គ្រូ​ហុងស៊ុយ ឡុង ណា​លី មកជួប​តាម​ការ​ណាត់​ទេ

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​បាន​ជ្រាប​ហើយ ជុំវិញ​រឿងរ៉ាវ​ផ្ទុះ​ការភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ក្រោយពី​បានឃើញ​មនុស្សម្នា​ខ្ទង់​រាប់ពាន់នាក់ ភ្លូកទឹកភ្លូកដី មក​ពពាក់​ព​ពួន​តម្រង់​ជួរ​គ្នា ពាសពេញ​ដងផ្លូវ បង្ក​ការកកស្ទះ​រហូត​យប់​អធ្រាត្រ ដោយ​មិន​ខ្លាច​ឆ្លង​កូ​វីដ​សោះឡើយ ដើម្បី​យក​ទទួល​ស្ទីក​ឃ័​រ​កាត់​ឆុង​ឆ្នាំ ពី​អ្នកគ្រូ​ហុងស៊ុយ​ដ៏​ល្បីឈ្មោះ ឡុង ណា​លី ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ 58 ផ្លូវ 344 សង្កាត់​ច្រាំ​ចំរេះ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ពោលគឺ​នៅ​ចំណុច​បុរី​វិមាន​ភ្នំពេញ (Office បែរមុខ​ទៅ​ផ្លូវភ្លោះ Grand Phnom Penh) កាលពី​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​។​

​ចំពោះ​ករណីនេះ​ផងដែរ ក្រោយមក ក៏ត្រូវ​បាន​លោក សន សោភ័ណ នាយក​រដ្ឋបាល​ខណ្ឌឫស្សីកែវ បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ចុះទៅ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ដែល​ផ្តុំគ្នា​រក​ផ្លូវ​ដើរ​ពុំរួច អំពី​ណែនាំ​ពី​វិធានការ​របស់​ក្រសួងសុខាភិបាល មិនអាច​ជុំ​ផ្តុំគ្នា ច្រើន​បែបនេះ​ទេ ព្រោះ​មាន​ហានិភ័យ​ខ្ពស់ អាច​បង្ក​ការឆ្លង​កូ​វីដ​១៩ ប៉ុន្តែ នៅពេលនោះ អាជ្ញាធរ​ពុំបាន​ជួប​ផ្ទាល់​ជាមួយ​គ្រូ​ហុងស៊ុយ​នោះទេ​។ ហើយ​ជាមួយគ្នា​នោះ​ផងដែរ អាជ្ញាធរ​ក៏បាន​ធ្វើលិខិត​អញ្ជើញ​គ្រូ​ហុងស៊ុយ ឡុង លី​ណា ឲ្យ​ទៅ​ជួប​រដ្ឋបាល​ខណ្ឌ នៅ​ថ្ងៃទី​៨ ខែមករា ដើម្បី​ធ្វើការ​ណែនាំ ខណៈ​លេចឮ​ព័ត៌មាន​ថា នៅ​ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០២១ ខាងមុខ នឹងមាន​ការជួបជុំ​ចែក​ស្ទីក​ឃ័​រ​កាត់​ឆុង​នេះ​ជាថ្មី​ម្តងទៀត​។​

​ទោះយ៉ាងណា កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ត្រូវ​នឹង​ថ្ងៃទី​៨ មករា ដែល​ត្រូវ​មកជួប​អាជ្ញាធរ​ខណ្ឌឫស្សីកែវ នា​រសៀល​ម៉ោង​៣ ប៉ុន្តែ គេ​ពុំ​បានឃើញ​មុខ​អ្នកគ្រូ ឡុង ណា​លី ឬ តំណាង​ណា​ម្នាក់​មកជួប​នោះទេ​។​

​ទាក់ទង​នឹង​ករណីនេះ មន្ត្រី​សាលា ខណ្ឌ​ប្ញ​ស្សី​កែវ បានបញ្ជាក់​យ៉ាងខ្លី​ថា ការមិន​ចូលខ្លួន ឬ​ការលើក​ពេលនេះ ពុំ​ត្រូវបាន​ភាគី​គ្រូ​ស៊ុយ ឡុង ណា​លី ប្រាប់​មូលហេតុ​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×