Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាយ​ខ្សែលួស​ឆក់​ការពារ កុំ​ឲ្យ​គេ​ចូលចាប់​ត្រី បែរជា​ឆក់​បុរស​ម្នាក់​ដើរ​ចាប់​ត្រី ស្លាប់​នៅ​នឹង​វាលស្រែ ,​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ម្ចាស់​ខ្សែលួស​

spot_img

​កណ្ដាល ៖ នគរបាល​ជំនាញ​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឆក់​ចរន្តអគ្គិសនី​ខ្សែលួស​ឆក់​ការពារ កុំ​ឲ្យ​គេ​ចូលចាប់​ត្រី បណ្ដាល​ឲ្យ​ស្លាប់ ដែល​ករណីនេះ បានកើត​ឡើង វេលា​ម៉ោង​១២​អធ្រាត្រ នៅ​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ ២០២១ នៅ​ចំណុច​ស្រះ​ត្រី​របស់​ឈ្មោះ អ៊ុន ថេ ចុង​ព្រែក​ស្រ៊ន ស្ថិតក្នុង​ភូមិ​ព្រែក​ម្រេញ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។​

មន្ត្រីនគរបាល​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ពក ជឿន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ( រត់​ឡាន​តាក់ស៊ី ) មាន​ទីលំនៅ​ភូមិ​ព្រែក​ម្រិញ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។ ចំណែក​ជា​ម្ចាស់​ស្រះ​ឈ្មោះ អ៊ុន ថេ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ម្រេញ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល (​រត់គេចខ្លួន ) ។​

​វត្ថុតាង​នៅ​កន្លែងកើតហេតុ មាន​អាគុយ ម៉ាក BBC ពណ៌​ខ្មៅ​៧០​អំពែរ ចំនួន​០១​គ្រឿង​, អាំង​វ៉ិ​ច​ទ័​រ​បំប្លែង​ភ្លើង​អាគុយ ចំនួន​១​គ្រឿង ខ្សែលួស​ប្រវែង ៤០​ម៉ែត្រ ។​

ប្រភព​ដដែល​បន្តថា កើតហេតុ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​៣០​នាទី ជនរងគ្រោះ​បាន​ចេញពីផ្ទះ ដើម្បី​ទៅ​មើល​គេ​បូមទឹក​ដាក់​ស្រូវ​ក្នុង​គោលបំណង​ទៅ​ចាប់​ត្រី ។ លុះ​ទៅដល់​ចំណុច​ដីស្រែ​ស្រូវ ជនរងគ្រោះ​បាន​យក​ភ្លើង​ហ្វា​ពី​ឈ្មោះ ហេង ណេង ដោយ​ប្រាប់ ហេង ណេង ថា​ទៅ​ចាប់​ត្រី ។ បាន​មួយសន្ទុះ​ក្រោយមក ក៏​ឮ​សម្រែក ឈ្មោះ ពក ជឿន ស្រែកថា​ជួយ​ផង ភ្លាមនោះ ឈ្មោះ ផល ភាព និង​ឈ្មោះ ហេង ណេង ទៅ​កន្លែងកើតហេតុ ឃើញ​ជនរងគ្រោះ​ដួល​ប៉ះ​នឹង​ខ្សែលួស ដែល​ឈ្មោះ អ៊ុន ថេ រាយ​ឆក់​ការពារ កុំ​ឲ្យ​គេ​ចូលចាប់​ត្រី ។ ភ្លាមនោះ ផល ភាព និង ហេង ណេង បាន​យក​ឈើ​គៀស​ខ្សែលួស​ចេញ ដើម្បី​ជួយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ក៏​យក​សាកសព​ជនរងគ្រោះ​មក​ផ្ទះ រួច​រាយការណ៍​ជូន​អាជ្ញាធរ និង​រាយការណ៍​បន្ត​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។​

ក្រោយពី​បានទទួល បញ្ជា​ពី​លោក​អធិការ ផ្នែក​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​សហ​ការណ៍ ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល លោកគ្រូ​ពេទ្យ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​ធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសព​ឃើញថា សាក​មាន​ស្នាម​ឆេះ​ខ្មៅ​នៅលើ​.​ក មុខ​ខាងឆ្វេង ប្រវែង​១០​សង់ទីម៉ែត្រ ស្នាម​ឆេះ​លើ​កំភួនដៃ​ខាងស្តាំ ប្រវែង​១១ សង់ទីម៉ែត្រ ស្នាម​ឆេះ​លើ​ម្រាម​ដៃស្តាំ​ចំនួន​០៤​ម្រាម នឹង​ស្នាម​ឆេះ​លើ មេដៃ​ខាងឆ្វេង​ប្រវែង ០២​សង់ទីម៉ែត្រ ក្រៅពី​ស្លាកស្នាម​នេះ ពុំមាន​ស្នាក់​ស្នាម​អ្វី​ផ្សេង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។​

តាម​ការ​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្ត​ភ្លើង ដែល​ឈ្មោះ អ៊ុន ថេ រាយ​ការពារ​ផលប្រយោជន៍​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×