Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ជូនដំណឹង​បន្ទាន់ ពាក់ព័ន្ធ​នឹង​ការដាក់ចេញ​វិធានការ​ព្រំដែន​ថ្មី របស់​រដ្ឋាភិបាល​ជប៉ុន ពាក់ព័ន្ធ​នឹង​កម្ពុជា​

spot_img

ភ្នំពេញ​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៩​ខែមករា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង មួយ​ដោយបាន​សរសេរ​ពណ៌​ក្រហម (​ការ​បន្ទាន់​)​ពាក់ព័ន្ធ​នឹង​ការដាក់ចេញ​វិធានការ​ព្រំដែន​ថ្មី របស់​រដ្ឋាភិបាល​ជប៉ុន ពាក់ព័ន្ធ​នឹង​កម្ពុជា​។

​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា បន្ទាប់ពី​បានប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ ខេត្ត Kanagawa, Saitama, និង Chiba ក្នុង​ភាពអាសន្ន​ជា​លើក​ទី​ពីរ នៅ​ថ្ងៃទី​៧ ខែមករា ហើយ​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៨ ខែមករា រដ្ឋាភិបាល​ជប៉ុន នៅ​យប់​ថ្ងៃទី​៨ ខែមករា បានចេញ​វិធានការ​ព្រំដែន​ថ្មី ពាក់ព័ន្ធ​នឹង​កម្ពុជា មាន​ដូចខាងក្រោម​៖

១. ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូល​ជប៉ុន​តាមរយៈ “​ច្រកចូល​សម្រាប់​ការ​ស្នាក់នៅ (Residence Track) ធានា​ដោយ​ក្រុមហ៊ុន​ឬ​អង្គភាព​នានា ត្រូវមាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វីដ​១៩ ក្នុង​រង្វង់​៧២ ម៉ោង​មុន​ចេញដំណើរ ហើយ​ត្រូវ​ធ្វើតេស្ត​ម្ដងទៀត​ពេលមកដល់​ជប៉ុន ។ ក្រុមហ៊ុន​ឬ​អង្គភាព​ធានា ត្រូវបំពេញ “​កិច្ចសន្យា​” ថា​ត្រូវអនុវត្ត​វិធានការ​ទាំងនេះ ។ ចំណាយ​លើ​ការធ្វើ​តេស្តរ​កកូ​វីដ​១៩ ពេលមកដល់​ជប៉ុន ជា​បន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន ។​

២. ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​ស្នាក់នៅ ត្រូវមាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វីដ​១៩ ក្នុង​រង្វង់​៧២​ម៉ោង មុន​ចេញដំណើរ ហើយ​ត្រូវ​ធ្វើតេស្ត​ម្ដងទៀត​ពេលមកដល់​ជប៉ុន ។ ក្នុងករណី​មិនមាន​លិខិតបញ្ជាក់ អវិជ្ជមាន​កូ​វីដ​១៩​នេះ​ទេ អ្នកដំណើរ​ត្រូវ​ស្នាក់នៅ​ទីតាំង​កំណត់ដោយ​ប្រធាន​ស្ថានីយ៍​ច​ត្តា​ឡី​ស័ក​ជប៉ុន ។ អ្នកដំណើរ​ត្រូវធ្វើ​តេស្ត​ម្ដងទៀត​នៅ​ថ្ងៃទី​៣ ។ បើ​អវិជ្ជមាន ត្រូវ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​នៅផ្ទះ​បន្ថែម ឲ្យ​គ្រប់​១៤​ថ្ងៃ ហើយ​ត្រូវ​ទាញយក​កម្មវិធី​ទូរស័ព្ទ “Covid-19 Contact-Confirming Application- COCOA​។ ដើម្បី​តាមដាន​ការ​បំលាស់​ទី​របស់​អ្នកដំណើរ ។

៣. វិធានការ​ខាងលើ​ត្រូវ​អនុវត្តតាម​កាលបរិច្ឆេទ​ដូចខាងក្រោម ៖ ធ្វើតេស្ត​សម្រាប់​អ្នកដំណើរ​ទាំងអស់ ដែល​មកដល់​ជប៉ុន ពី​ម៉ោង ០០:០០ ថ្ងៃទី​៩ ខែមករា ឆ្នាំ ២០២១ ។ ត្រូវមាន​លិខិតបញ្ជាក់​អវិជ្ជមាន​កូ​វីដ​១៩ ក្នុង​រង្វង់​៧២​ម៉ោង មុន​ចេញដំណើរ សម្រាប់​អ្នកដំណើរ ដែល​មកដល់​ជប៉ុន​ពី​ម៉ោង ០០:០០ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ។ វិធានការ​ទាំងនេះ នឹងត្រូវ​អនុវត្ត​រហូត​ដល់​មានការ​លើកលែង​ស្ថានភាព​អាសន្ន (​តាម​គម្រោង​ការប្រកាស​ភាពអាសន្ន នៅ​ត្រូវ​លើកលែង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១)​។ ក្នុងករណី​បងប្អូន ចង់​ប្រឹក្សា​យោបល់ សូម​ទាក់ទង មក​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត Royal Embassy of Cambodia in Japan៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×