Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ពេញទំហឹង​! សម្តេច ស ខេង ស្នើ​ឲ្យ​ប៉ូលិស​ចាប់​ក្មេង​ទំនើង​ទាំង​ជិះ​ម៉ូតូ​ធំៗ បង្ក​សំឡេង​រំខាន​ប្រជាពលរដ្ឋ អត់​ទុក​ឲ្យ​មាន​ទៀត​ទេ​

spot_img

ភ្នំពេញ៖ ករណី​បង្ហោះ​ម៉ូតូ និង​បំពាក់​បំពង់​ស៊ី​ម៉ាំង​លាន់ឮ បង្ក​ការរំខាន​ដល់​អ្នកធ្វើដំណើរ និង​ក៏​ដូច​រំខាន​ដល់​ដំណេក​ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​នៅតាម​ដងផ្លូវ បើទោះជា​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប និង​ធ្វើ​ការអប់រំ​យ៉ាងណា ក៏​ទង្វើ​ហាក់​ផ្គើន មិន​ខ្លាចញញើត​សមត្ថកិច្ច​នេះ នៅតែ​កើតមាន​ដដែល​។​

​ទាក់ទង​នឹង​រឿងនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​កែសម្រួល​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ សម្តេច​បានដាក់​បទបញ្ជា​រ​ឲ្យ​កម្លាំង​នគរបាល ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម បាន​ថ្លែង​លើកឡើង​ពី​បញ្ហា​នេះ​ថា​៖ «​មិន​អត់​ទេ នៅតែមាន​ក្មេង​ទំនើង អា​ម៉ូតូ​ធំៗ អា​ម៉ូតូ​ហាក់​ឡី អា​ម៉ូតូ​ស្អីៗ​ហ្នឹង ខ្ញុំ​ស្នើ​ក្រសួង​សាធារណៈការ បញ្ជូន​ផ្លាក​មក​ប៉ូលីស ដើម្បី​ឲ្យ​ដឹង​អាស័យដ្ឋាន​ម៉ូតូ​ហ្នឹង ព្រោះ​ម៉ូតូ​អស់ហ្នឹង សុទ្ធតែ​ក្មេង​ទំនើង​ជិះ វា​ជិះ​ហើយ​វាដក​សំបុក​ចេញ បើ​វា​ជិះ​កាត់​មុខផ្ទះ យើង​កំពុង​ដេក​ស្កប់ លឺ​មក​ភ្ញាក់​! ហើយ​សម្តេចនាយក គាត់​រអ៊ូ​ច្រើន កាល​គាត់​នៅ​តា​ហ្នឹង ( ផ្ទះ​សម្តេច​នៅជាប់​វិមានឯករាជ្យ ) តែ​ដល់​គាត់​ទៅ​នៅ​ទីនោះ​ឆ្ងាយ ប្រហែលជា​អត់​មាន​អាហា​ក់ឡី នៅក្បែរ​ទេ តាមមើល​! ប៉ុន្តែ កាល​មុន គាត់​នៅក្បែរ​វិមានឯករាជ្យ រ៉ាវៗ​! ចុះឡើង​! ចាប់​វា​មិនបាន ព្រោះ​វា​លឿន​អា​ពេល​ហ្នឹង​! ប៉ុន្តែ សំខាន់​យើង​ទៅយក​អា​លេខ​វា​ហ្នឹង ដឹង​អត្តសញ្ញាណ ដឹង​មនុស្ស មុខសញ្ញា​ណុង រួចហើយ ដាក់​ប៉ូលិស ដាក់​កាំ​ម៉ា​រ៉ា​នៅ​ណុង ចាប់​តែម្តង ហ្អែ​ង​ចេញទៅ​ចាប់​! មើល​ធើ​ពួក​ហ្នឹង ឲ្យ​បាត់​មើល​!»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×