Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះរាជសុខភាព​ល្អប្រសើរ​ដោយ​ងើបឈរ​និង​ដើរ​បាន​

spot_img

​ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុងតែ​សម្រាក​ព្យាបាល​ព្រះរាជសុខភាព​នៅ​ប្រទេស​បារាំង អស់​រយៈពេល​ជាច្រើន​ខែ គឺ​មកដល់ពេលនេះ ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អប្រសើរ​ជាង​មុន​ច្រើន ពោលគឺ​ព្រះអង្គ​អាច​ងើបឈរ ដើរ​បាន និង​មានបន្ទូល​បាន ដោយ​មិន​ដូច​ពី​ពេលមុន​គង់​នៅលើ​រទេះរុញ​។

​បើតាម​លោក អ៊ា ឃី​ម៉េង ឧបការី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ឲ្យ​ដឹងថា ចំពោះ​ព្រះរាជសុខភាព​របស់​ស​ម្តេច​ក្រុមព្រះ មកដល់ពេលនេះ មានការ​ធូរស្បើយ​ច្រើន​ហើយ​។
​ចំពោះ​គម្រោង​នៃ​ការយាងមក​កម្ពុជា​វិញ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ដោយសារ​ក្នុងស្ថានភាព​នេះ (​កូ​វីដ​នៅ​បារាំង​) គឺ​ព្រះអង្គ​ពិបាក​នឹង​យាង​មក​កម្ពុជា​វិញ​។ តែ​ទោះជា​យ៉ាងម៉េច​ក៏ដោយ​ព្រះអង្គ​លោក​ត្រូវតែ​យាង​មក​កម្ពុជា​វិញ ដើម្បី​ការងារ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពីព្រោះ​បើ​អត់​មានព្រះអង្គ​យាង​មក​ទេ រាល់​កិច្ចការ​នៅក្នុង​ហ្វ៊ុនស៊ិនប៉ិច គឺ​គាំង មិនមាន​អ្នកណា​ដែលមាន​សិទ្ធិ​សម្រេច​កិច្ចការ​ធំៗ​។

​លោក អ៊ា ឃី​ម៉េង បាន​បន្តថា សមាជិក សមាជិកា នៅ​មូលដ្ឋាន​កំពុងតែ​ទន្ទឹងរង់ចាំ និង​ស្វាគមន៍​នៅ​វត្តមាន​របស់​សម្តេចក្រុមព្រះ​យាង​មក​កម្ពុជា​វិញ​។​
​សូម​រម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ននេះ ត្រូវបាន​ម្ចាស់​ក្ស​ត្រី​យ៍ អេង ម៉ា​រី មើលថែ​ទាំង​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ចាប់តាំងពី​ព្រះអង្គ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×