Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន ! សត្វ​មាន់​ងាប់​ជា​បន្តបន្ទាប់​នៅ​ស្រុក​ឯក​ភ្នំ ប្រជាពលរដ្ឋ​ព្រួយ​បា​រ​ម្ភ​ខ្លាច​មាន​ជំងឺផ្តាសាយបក្សី​

spot_img

​ភ្នំពេញៈ សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ព្រួយ​បា​រម​ម្ភ​ខ្លាច​មាន​ជំងឺផ្តាសាយបក្សី​។ ចំណែក​មន្ត្រី​ជំនាញ​កំពុងតែធ្វើការ​តាមដាន និង​បាន​យក​សំណាក​បញ្ជូនមក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ពិសោធន៍​។​

​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ប្រាប់​សារព័ត៌មាន CEN កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមករា នេះ​ថា “​ពាក់ព័ន្ធ​ករណី​មាន់​ងាប់​នេះ យើង​កំពុងតែធ្វើការ​តាមដាន ហើយ​ករណីនេះ​មាន​មាន់​ងាប់​មែន ឥឡូវនេះ​យើង​កំពុងតែ​យក​សំណាក​មក​ធ្វើការ​វិភាគ ខ្ញុំ​នឹង​ជូនដំណឹង​នៅពេល​ក្រោយ​ថា ប្រភេទ​ជំងឺ​អ្វី​បានជា​មាន់​ងាប់​?”​។​

​ចំណែក​លោក​ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បា​នប​ញ​ញ្ជា​ក់ថា ករណី​មាន់​ងាប់​ជាង ១៣០០​ក្បាល នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺ​បាន​យក​សំណាក​មក​ធ្វើការ​វិភាគ ដើម្បី​ឲ្យ​ដឹងថា មាន់​ងាប់​នេះ​ដោយ​ប្រភេទ​ជំងឺ​អ្វី​?​។ ដោយ​លោក​បាន​អះអាងថា ករណី​មាន់​ងាប់​នេះ វា​មិនមាន​ប៉ះពាល់​ជំងឺផ្តាសាយបក្សី​ទេ គឺមាន់​ងាប់​ដោយសារ​ជំងឺ​ធម្មតា​។ មាន់បាន​ងាប់​ជា​បន្តបន្ទាប់​ចាប់​តាំង​តាំងពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។​

​លោក​បាន​បន្តថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​មានឈ្មោះ ហូ ណាំ ជា​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ បាន​ចិញ្ចឹម​មាន់ ទាកាប៉ា​ជា​លក្ខណៈ​គ្រួសារ​។ ករណី​មាន់​ងាប់​នេះ គឺ​ម្ចាស់​មិនបាន​រាយការណ៍​មក​ជំនាញ​បសុព្យាបាល​ស្រុក​និង​ខេត្ត​ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍​បាញ់ថ្នាំ​ការពារ​ទេ នេះ​ជា​កំហុស​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×