Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ពីរ​រួមគ្នា កែសម្រួល និង​បន្ថែម​សមាសភាព​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ និង​ដាក់បញ្ចូល​វិធានការ​អនាម័យ និង​បរិស្ថាន ទៅក្នុង​លក្ខណៈសម្បត្តិ នៃ​គោល​និ​យោ​បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​

spot_img

​ភ្នំពេញ​៖ សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន ស្តីពី​ការកែសម្រួល និង​បន្ថែម​សមាសភាព​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ និង​ដាក់បញ្ចូល​វិធានការ​អនាម័យ និង​បរិស្ថាន ទៅក្នុង​លក្ខណៈសម្បត្តិ នៃ​គោល​និ​យោ​បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។​

​ក្រសួងបរិស្ថាន និង​ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុមការងារ​ថ្មី​ដើម្បី​ត្រួតពិនិត្យ និង​ដាក់បញ្ចូល​វិធានការ​អនាម័យ និង​បរិស្ថាន​ទៅក្នុង​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដើម្បី​បំផុសស្មារតី​ពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​រក្សា​អនាម័យ គ្រប់គ្រង​សំណល់​រឹង​ឱ្យ​បានល្អ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​អន្តរក្រសួង កាលពី​ថ្ងៃទី​១០ ធ្នូ ឆ្នាំ​២០២០​។

​នៅក្នុង​សេចក្តីប្រកាស ក្រុមការងារ​ថ្មី​នេះ​មាន​តួនាទី​ពិនិត្យឡើងវិញ​នូវ​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដើម្បី​កែសម្រួល​ឱ្យបាន​សមស្រប​ជាមួយ​សភាពការណ៍​វិ​វត្ត​ប្រែប្រួល​នៃ​បទល្មើស និង​ការចូលរួម​របស់​ពល​រដ្ឋ​។ ក្រុមការងារ មាន​ភារកិច្ច សិក្សា ពិនិត្យ និង​កែសម្រួល​គោលការណ៍ វិធានការ និង​យន្តការ​នានា​នៃ​ចលនា​ប្រឡងប្រណាំង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×