Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បើក​ទៅបុក​របាំ​ថ្ម​ពុះ​ចែកផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ពី​ខាងមុខ​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បើកប​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​មក​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​បាក់​កង់​មុខ ស្ទើរ​ទាំងស្រុង ចំណែក​តៃកុង​រថយន្ត​វិញ នៅ​កន្លែងកើតហេតុ​ធ្វើការ​ដោះស្រាយ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​១១ និង ២០​នាទី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៨៩ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត ស៊េរី​ទំនើប មួយគ្រឿង​ម៉ាក MG ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 2BI 1044 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៨៩ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បាក់​កង់​មុខ រង​ការខូចខាត​យ៉ាងដំណំ​។ សំណាងល្អ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក របួសស្នាម​ទៅដល់​ភាគី​ដទៃ​នោះទេ រង​ការខូចខាត​តែ​រថយន្ត ។ ចំណែកឯ​របាំង​ថ្ម​គ្រាន់តែ​រលាត់​ថ្នាំ​តិចតួច​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌទួលគោក ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​
​រួច​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​ធ្វើការ​វាស់វែង​និង​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×