Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃនេះ ក្រសួងសុខាភិបាល បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ៤​នាក់​បន្ថែមទៀត ជា​ពលករ​មកពី​ប្រទេស​ថៃ និង​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​ចំនួន​៦​នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៤​នាក់​ថែមទៀត ដែលជា​ពលករ​ខ្មែរ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ និង​មាន​អ្នកជំងឺ​៦​នាក់ ជាសះស្បើយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៣៩១​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៧១​នាក់ និង​អ្នកជំងឺ​២០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​អ្នក​ឆ្លង​កូ​វីដ​១៩ ទាំង​៤​នាក់​រួមមាន​៖ ១៖​ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​។ ២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២១​ឆ្នាំ ស្នាក់នៅ​ឃុំ​ជ្រោយ​ស្មៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​។ ៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​និមិត្ត​៣ ឃុំ​និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​។ ៤៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​។​

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​ទាំង​០៤​នាក់​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​គឺ វិជ្ជមាន​វីរុស​កូ​រីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

​ចំពោះ​អ្នកជា​សះស្បើយ​ទាំង​០៦​នាក់​រួមមាន​៖ ១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។ ២៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។ ៣៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។ ៤៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០​។ ៥៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០​។ ៦៖ ស្ត្រីជន​ជាតិខ្មែរ អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

​សូម​កត់សម្គាល់ថា​៖ ស្ត្រី​ទាំង ០៦​នាក់ ខាងលើនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​៕​រក្សា​សិទ្ធិ​ដោយ បញ្ញា​ស័ក្តិ​

 

spot_img
×