Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ទើប​មន្ត្រី​អាវុធហត្ថ​ម្នាក់ បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​កងរាជអាវុតហត្ថ បាន​ទាញ​កាំភ្លើងខ្លី​បាញ់​ទៅលើ​ប្រពន្ធ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ រួច​បាន​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ស្លាប់ ក្នុង​ថ្លុកឈាម​ទាំងពីរ​នាក់ បន្សល់ទុក​កូនស្រី​ម្នាក់​ឲ្យ​នៅ​កំព្រា​។​

​ហេតុការណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ០០ និង​១០ នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃអាទិត្យ​ទី​១០ ខែមករា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​SOS ត្រង់ចំណុច​បន្ទប់​ជួល​មួយកន្លែង ក្នុង​សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ ជួប សារឿន ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។ ចំណែក​ប្ដី​មានឈ្មោះ សេង គឹម​សាន ហៅ​សុ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​មន្ត្រី​កងរាជអាវុធហត្ថ ឋានន្តរស័ក្តិ បួន​កន្លះ ស្នាក់នៅ​ជាមួយគ្នា​។​

​បើ​យោងតាម​ប្រភពពី​បងស្រី​ម្នាក់​ត្រូវជា​បងថ្លៃ បាន​ប្រាប់​មក​អង្គភាព CEN ថា មុនពេល​កើតហេតុ គាត់​ឭ​សំឡេង​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង នៅក្នុង​បន្ទប់ ហើយ​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក គាត់​ក៏បាន​ឭ​ស្នូ​គ្រាប់កាំភ្លើង​ផ្ទុះ ចេញពី​ក្នុង​បន្ទប់​ជនរងគ្រោះ​ចំនួន​៤​គ្រាប់ មានការ​ភ្ញាក់ផ្អើល​រត់​ស្លន់ស្លោ​ទៅ​មើល នៅក្នុង​បន្ទប់​ឃើញ​ប្ដី​ដេកស្លាប់ នៅក្នុង​ថ្លុកឈាម រួច​ក្រឡេក​ទៅ​ឃើញ​ប្រពន្ធ​អង្គុយ​ផ្កាប់មុខ​ស្លាប់ នៅខាងមុខ​បង្គន់​​រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​ខាងលើ ស​ម្លាំ​ង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយនិង​កម្លាំង​កងរាជអាវុតហត្ថ បាន​ចុះមក​កន្លែងកើតហេតុ និង​ហ៊ុមព័ទ្ធ​ខ្សែ​ជុំវិញ​បន្ទប់​ផ្ទះជួល​ខាងលើ ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ ចុះមក​ពិនិត្យឃើញថា ស្លាប់​ដោយសារតែ​គ្រាប់កាំភ្លើង​។ រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យក​​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត

spot_img
×