Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ បុរស​ម្នាក់​ជា​កម្មករ នៅ​ក្រុមហ៊ុន​លាយ​បេតុង​សម្បត្តិ​មាន​ហេង ត្រូវ​ម៉ាស៊ីន​ផ្ទុះ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​

spot_img

​ភ្នំពេញ​៖​បុរស​ជា​ជនរងគ្រោះ​ម្នាក់​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ទៅ​មើល និង​ជួយ​ជួសជុល​ម៉ាស៊ីន ស្រាប់តែ​ម៉ាស៊ីន​បាន​ផ្ទុះ​ចំ​ជនរងគ្រោះ បណ្តាល​ឲ្យ​ធ្លាយ​ពោះ និង​ដាច់​សាច់​ចេញពី​គ្នា​ជា​បំណែក​ស្លាប់​ភ្លាមៗ​។​

​ហេតុការណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​សៅរ៍​ទី​៩ ខែមករា ឆ្នាំ ២០២១ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ ឈ្មោះ មាន រី អាយុ​២៧ ឆ្នាំ មុខរបរ​កម្មករ​ក្នុង​ក្រុមហ៊ុន​សម្បត្តិ​មាន​ហេង មាន​ស្រុកកំណើត នៅ​ស្រុក​កំពង់ធំ
​ខេត្តកំពង់ធំ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​ជាង​ម៉ាស៊ីន​កំពុងតែ​ជួសជុល និង​រវៃម៉ាស៊ីន​តែ​អត់​ឆេះ ស្រាប់តែ​ភ្លាមៗ​នោះដែរ គាត់​បានឃើញ​ជនរងគ្រោះ ដើរទៅ​មើល​ហើយ និង​ជួយ​កាន់ ខណៈពេល​នោះដែរ មិនដឹងថា​ខុស​ប​ច្ចែក​ទេស ឬក៏​បណ្តាលមកពី​អ្វី ស្រាប់តែ​ម៉ាស៊ីន​ផ្ទុះ​ត្រូវចំ​ជនរងគ្រោះ បណ្តាល​ឲ្យ​ដាច់​សាច់​ជា​បំណែក​ស្លាប់​ក្នុង​ថ្លុកឈាម​។​

​ក្រោយ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​កោសល្យវិច័យ ពិនិត្យឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ផ្ទុះ​ម៉ាស៊ីន​មែន​។ រួច​ក៏​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×