Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​ជា​មន្ដ្រីនគរបាល​ពាក់​ស័​ក្កិ​៤ បាញ់​ទៅលើ​បុរស​ម្នាក់ លើផ្លូវ​៣៧១ មិនទាន់​ឃាត់ខ្លួន​បានទេ រយៈពេល ១​ខែ​ហើយ

spot_img

​ភ្នំពេញ ៖ មហាជន​ច្បាស់​ជា​បានដឹង​ហើយ​អំពី​សំណុំរឿង​ប៉ុនប៉ង​បាញ់សម្លាប់​បុរស​ម្នាក់​ពី​សំណាក់​មន្ដ្រីនគរបាល​ពាក់​ស័​ក្កិ​៤​ម្នាក់ ឈ្មោះ កេ​ត ផា​រ៉ែ​ន នៅ​ចំណុច​ផ្លូវ​៣៧១ កាលពី​វេលា​ម៉ោងជាង ៩​យប់ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ បើ​គិត​មកដល់​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​នេះ រយៈពេល​១​ខែ​កន្លងមកហើយ នគរបាល​មិនទាន់​តាម​ចាប់ខ្លួន​ជន ដៃដល់​បាន​នៅឡើយ​ទេ ទោះ​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ក៏ដោយ ។​

​មជ្ឈដ្ឋាន​ជាច្រើន​សង្ឃឹមថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ប៉ូលិស​ស័ក្តិ​៤ កេ​ត ផា​រ៉ែ​ន យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ដើម្បី​ជួយ​រក​យុត្ដធ​ម៌​ជូន​ដល់​ជនរងគ្រោះ ។​

​សូមបញ្ជាក់ថា បទល្មើស​បាញ់ នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង ៩​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ជាប់​ព្រំប្រទល់ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​ជនរងគ្រោះ​ឈ្មោះ ប៊ុន ស៊ីម អាយុ​៣៩​ឆ្នាំ បញ្ជាក់​ប្រាប់ថា មុនពេល​កើតហេតុ គាត់​មាន​គ្នា ៤​នាក់ ជិះ​ម៉ូតូ​ចេញពី​ញាំ​អី​នៅ​ម្ដុំ​បឹងត្របែក រួច​បាន​ជូន​មិត្តភក្តិ​មក​ផ្ទះ នៅ​កន្លែងកើតហេតុ (​ផ្លូវ​៣៧១) ។​

​លុះ​មកដល់​មុខផ្ទះ​មួយ​ភ្លែត ស្រាប់តែ​លេចមុខ​ជនដៃដល់​ដែល​ធ្លាប់​ស្គាល់គ្នា តែ​មិនសូវ​ជិតស្និទ្ធ បាន​ចុះ​ពីលើ​រថយន្ត​មិន​ចាំ​ម៉ាក ហើយ​ដើរ​ឆ្លងផ្លូវ​មក​សួរនាំ​មិត្តភក្តិ​គាត់ រួច​ក៏​ដើរទៅ​ជិះ​រថយន្ត​របស់ខ្លួន​វិញ នៅលើ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ហើយ​ជន ដៃដល់ បាន​បើក​កញ្ចក់​រថយន្ត ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​មកលើ​ជនរងគ្រោះ​ដែល​នៅ​ផ្លូវ​ម្ខាង​ទៀត ក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ ចំនួន ២​គ្រាប់ ដោយ​១​គ្រាប់​ចំ​ជើង​ខាងស្ដាំ និង ១​គ្រាប់​ទៀត​ចំ​ទ្វារ​កញ្ចក់​ផ្ទះមួយ​ផ្ទាំង​បែកខ្ទេច រួច​ក៏​បើករថយន្ត​គេចខ្លួន​បាត់ទៅ​។

​ជនរងគ្រោះ​បន្តថា រូបគាត់​ក៏​ប្រញាប់​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ និង​លាង​របួស , មួយសន្ទុះ​ក្រោយមក​រូបគាត់​បានមក​កន្លែងកើតហេតុ​វិញ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកសារព័ត៌មាន​ជាច្រើន​ចុះមក​ផ្ដិត​យក​រូបភាព និង Live ទើប​ដឹងឮ ដល់​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​បឹងទំពុន​២ និង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​ដង្កោ ចុះ​មកដល់​កន្លែងកើតហេតុ និង​ចាត់ការ​តាម​នីតិវិធី​។​

​ទោះជា​យ៉ាងណា គិត​មកដល់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មិនទាន់​អាច​ឃាត់ខ្លួន​ជនដៃដល់​ជា​ម្ត្រី​នគរបាល ពាក់​ស័ក​៤​នោះ នៅឡើយ​ទេ​៕​ រក្សាសិទ្ធិដោយ៖CEN

spot_img
×