Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជន​សង្ស័យ​ម្នាក់​ប្រើ​ស្ទីល​ចាស់​យក​លាម​វះ​កាបូ​បលូក លួច​យក​អស់​ជាង​២​លាន​រៀល បណ្ដោះ​ឲ្យ​បក្ខ​ពួកខ្លួន​រត់គេចខ្លួន​បាត់​

spot_img

​កណ្ដាល​៖ ស្ត្រី​ម្នាក់​បាន​ប្រើ​ស្ទីល​ចាស់​យក​លាម​វះ​លូក​យកលុយ​ហើយ​បណ្ដោះ​ឲ្យ​បក្ខ​ពួកខ្លួន​រត់គេចខ្លួន​បាត់ កាលពី​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២១​នេះ វេលា​ម៉ោង ០៩​និង​០០​នាទី​នៅ​ចំណុច​ក្នុង​ផ្សារ​កំពង់កន្ទួត​
​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ទោ​សុ​ឹ​ម គឹម​ស៊ុន អធិការរង​ទទួល​ផែន​យុត្តិធម៌​បាន​ថ្លែង​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ មាស ស្រី​នាង ភេទ​ស្រី​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ រោង​គោ​ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​មុខរបរ កម្មការិនី​រោងចក្រ​។ រីឯ​ជនសង្ស័យ​មាន​ចំនួន​២​នាក់​រត់គេចខ្លួន​ម្នាក់​ឈ្មោះ យួន​។​ហើយ​ចាប់បាន​ម្នាក់​មានឈ្មោះ លី ភា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ​ស្នាក់នៅ​ផ្ទះជួល ភូមិ​ប្រ​ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​មុខរបរ ពុំ​ពិតប្រាកដ​(​ឃាត់ខ្លួន​បាន​)​។​

​លោក សុ​ឹ​ម គឹម​ស៊ុន បានបញ្ជាក់​ទៀតថា វត្ថុតាង​ចាប់យក​រួមមាន​: ទូរស័ព្ទ​១​គ្រឿង ម៉ាក oppo​ពណ៌​ខ្មៅ ហើយ​ប្រាក់រៀល​ចំនួន ៣០.០០០​រៀល​។​​រីឯ​សម្ភារ​បាត់បង់​រួមមាន​: ប្រាក់​ដុល្លារ​ចំនួន​២៧០​ដុល្លារ​ប្រាក់រៀល​ចំនួន​១.៤២០.០០០​រៀល​ត្រូវបាន​ជនសង្ស័យ​បណ្ដោះ​ឲ្យ​បក្ខ​ពួកខ្លួន​យក​រត់​បាត់​។​

​លោក​អធិការរង​បាន​បន្តទៀតថា កាលពី​ថ្ងៃកើតហេតុ​ខាងលើ​នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ មក​ផ្សារ​កំពង់កន្ទួត​ដើម្បី​ទិញ​ខោអាវ​ម្ហូបអាហារ ពេលមកដល់​ផ្សារ​ជនរងគ្រោះ​បាន​ទិញ​ខោអាវ ធូប​ទៀន និង​ដើរ​ទិញ​ផ្លែឈើ​ស្រាប់តែ​ជនសង្ស័យ​បាន​លូកដៃ​លួច​លុយ​ក្នុង​ហោប៉ៅ​អាវ​ជនរងគ្រោះ គឺ​លុយ​ដុល្លារ​ចំនួន​២៧០​ដុល្លា រ​និង​លុយ​រៀល​ចំនួន​១.៤២០.០០០​រៀល​និង​ហុច​លុយ​នេះ​បន្ត​ឲ្យ​បក្ស​ពួកខ្លួន​ម្នាក់ទៀត​ឈ្មោះ យួន ភេទ​ស្រី​យក​រត់​គេចខ្លួនបាត់​។​ចំណែក​ជនសង្ស័យ​ត្រូវបាន​ជនរងគ្រោះ​ចាប់បាន​ប្រគល់​ឲ្យ​នគរបាល​រដ្ឋា​បាល​បុ​ស្តិ៍​បារគូ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×