Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការស្នើសុំ​នាំចូល​ប្រភេទ​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្អៅ ព្រមទាំង​ប្រភេទ​ត្រី​មួយចំនួនទៀត​

spot_img

​ភ្នំពេញ​៖ ក្រសួងកសិកម្ម និង​សមាគម​វា​រី​វប្បករ​កម្ពុជា ព្រមទាំង​តំណាង​អាជីវករ នាំចេញ​នាំចូល​ផល ផលិតផល​ជលផល បាន​ព្រមព្រៀងគ្នា​អនុវត្ត​វិធានការ​បន្ទាន់​ចំនួន ០៤ ចំណុច​តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការស្នើសុំ​នាំចូល​ប្រភេទ ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្អៅ ព្រមទាំង​ប្រភេទ​ត្រី​មួយចំនួនទៀត​ដែល អាច​ចិញ្ចឹម​បាន​ក្នុងស្រុក​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា អនុវត្តតាម អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ក្នុងឱកាស​ជួប​សំណេះ សំ​ណា​ល​ជាមួយ​បងប្អូន​ប្រជាកសិករ វា​រី​វប្បករ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ទឹកសាប​បាទី ខេត្តព្រៃវែង ដែល​សម្តេច​តេ​ជោ បាន​ណែនាំ​ហើយ ណែនាំ​ទៀត​ឱ្យប្រើ​ប្រាស់​ឱកាស​មាស​ក្នុង​ការដាំដុះ ចិញ្ចឹម​ត្រី និង​សត្វ ដើម្បី​ឈានទៅដល់​ការកាត់បន្ថយ​ការនាំ​ចូល និង​ផ្អែក​តាម​សំណូមពរ​របស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ផង​នោះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើការ​ពិនិត្យ និង​ពិចារណា​ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​នាំចូល ផលិតផល​ជលផល ដែល​វា​រី​វប្បករ​ក្នុងស្រុក​អាច​ផលិត​បាន​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្ពោះ​ជាដើម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​វារីវប្បកម្ម​នាពេល​បច្ចុប្បន្ន រួមចំណែក​ជំរុញ​ការផលិត​ក្នុង ស្រុក​ឱ្យបាន​ខ្លាំងក្លា នឹង​ឈានទៅរក​ការនាំចេញ​នាពេលខាងមុខ​។​

​ថ្មីៗ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សង្កេតឃើញថា មាន​ក្រុមអាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល​មួយចំនួន​មានការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​នៃ​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការនាំ​ចូល ផលិតផល​ជលផល​ដែល​អាច​ផលិត​បាន​ក្នុងស្រុក​នាពេល​កន្លងមក​។ ដូចនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី ពាក់ព័ន្ធ​រួមមាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល និង​បាន ព្រមព្រៀងគ្នារ​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ដូចខាងក្រោម​៖

​ទី​១-​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ត្រូវ​រៀបចំ​ផ្តល់ជូន​នូវ​ព័ត៌មាន​ដែល​ទាក់ទង​ទៅនឹង​ប្រភេទ បរិមាណ​ផល ផលិតផល​វារីវប្បកម្ម​ដែល​ត្រូវ​ដល់ពេល​ប្រមូល​ផល​នៅតាម​ខែ​នីមួយៗ ដល់​អា​ជីករ​ប្រមូល​ទិញ នាំចេញ នាំចូល​ផល ផលិតផល​ជលផល ដើម្បី​ចុះ​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​ទាំងនោះ​សម្រាប់​ផ្គត់ផ្គង់ ទីផ្សារ​ក្នុងស្រុក​។​

​ទី​២-​តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការស្នើសុំ​នាំចូល​ប្រភេទ ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្អៅ ព្រមទាំង​ប្រភេទ​ត្រី​មួយចំនួនទៀត​ដែល អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការជូនដំណឹងរ​បស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​។​

​ទី​៣- តំណាង​អា​ជីករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល បាន​ឯកភាព​ក្នុងការ​បង្កើត​នូវ​សមាគម និង បណ្តុំ​អ្នកប្រមូល​ទិញ​ផល ផលិតផល​ជល​នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​។​

៤- ធានាថា​នឹងមាន​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ដើមទី​និង​ចុង​ទី​ពី​មន្ត្រីជលផល​មាន​សមត្ថកិច្ច និង​ធានាថា​មិនមាន​ការ ទម្លាក់​ចែកចាយ​ផល ផលិតផល​ជលផល​ឆ្លងកាត់​នេះ​ចូលទៅក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។​

​សេចក្តី​ដូច​បានបញ្ជាក់​ជូន​ខាង​លើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា វា​រី​វប្បករ អាជីវករ​នាំចេញ នាំចូល​ផល ផលិតផល​ជលផល​ទាំងអស់ សាធារណជន ក៏ដូចជា​បណ្តាញសារព័ត៌មាន​នានា​មេត្តា ជ្រាប ព្រមទាំង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​បំពេញភារកិច្ច​នេះ​ឱ្យបាន ល្អប្រសើរ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ចូលរួម​ដល់​ការអភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×