Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធនាគារ ស្ថាបនា ប្រកាស​ដំណើរការ​ក្នុងការ​ទូទាត់​ថ្លៃ​សេវា​ជាមួយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

spot_img

​ភ្នំពេញ​៖ ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ – ធនាគារ ស្ថាបនា បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​ដាក់​ដំណើរការ ការទូទាត់​ថ្លៃ​សេវា​ជាមួយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទៅលើ​គ្រប់​សេវាសាធារណៈ​ទាំង​២៩​របស់​ក្រសួង តាមរយៈ Sathapana Mobile និង​តាម​បញ្ជរ​សាខា​របស់​ធនាគារ​។​
​អតិថិជន ធនាគារ ស្ថាបនា នឹង​ទទួលបាន​ភាពងាយស្រួល ឆាប់រហ័ស​ជាង​មុន និង​ឥតគិតថ្លៃ​សេវា ក្នុងការ​ទូទាត់​ប្រាក់​ជាមួយ​សេវាសាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់​ដោយ​គ្រាន់តែ​ត្រូវ​ភ្ជាប់​ជាមួយ​លេខ​យោង​នៅក្នុង​ព័ត៌មាន​បង់ប្រាក់ រួច​ធ្វើការ​ទូទាត់​ប្រាក់ ដែល​សេវាកម្ម​ទាំងនោះ​រួមមាន​៖
•​ ​ការផ្តល់​បណ្ណ​/​សៀវភៅ​ការងារ​កម្មករនិយោជិត​ខ្មែរ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​ទុតិយតា​បណ្ណ​/​សៀវភៅ​ការងារ​កម្មករនិយោជិត​ខ្មែរ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​បច្ចុប្បន្នភាព​ទិដ្ឋាការ “​ចូល​” លើ​សៀវភៅ​ការងារ​កម្មករនិយោជិត​ខ្មែរ (​ប្តូរ​សហគ្រាស​គ្រឹះស្ថាន​គ្រឹះស្ថាន ឬ​មុខងារ​/​តួនាទី​) (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​បច្ចុប្បន្នភាព​ទិដ្ឋាការ “​ចេញ​” លើ​សៀវភៅ​ការងារ​កម្មករនិយោជិត​ខ្មែរ (​ប្តូរ​សហគ្រាស​គ្រឹះស្ថាន​) (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចុះ​បញ្ជិកា​លើ​សេចក្តីប្រកាស​ជូនដំណឹង​អំពី​ចលនា​បុគ្គលិក “​ចូល​” (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចុះ​បញ្ជិកា​លើ​សេចក្តីប្រកាស​ជូនដំណឹង​អំពី​ចលនា​បុគ្គលិក “​ចេញ​” (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការបញ្ជាក់​វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទា​កម្មករនិយោជិត​ខ្មែរ​
•​ ​ការចុះ​បញ្ជិកា​សៀវភៅបញ្ជី​ចុះ​នាម​ក្មេង​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់ ១៥​ឆ្នាំ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចុះ​បញ្ជិកា​សៀវភៅបញ្ជី​ចុះ​នាម​ក្មេង​អាយុ​ចាប់ពី ១៥​ឆ្នាំ ដល់ ១៨​ឆ្នាំ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​ទិដ្ឋាការ​ប្រើប្រាស់​កម្មករនិយោជិត​វ័យក្មេង​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់ ១៥​ឆ្នាំ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​ទិដ្ឋាការ​ប្រើប្រាស់​កម្មករនិយោជិត​វ័យក្មេង​អាយុ​ចាប់ពី ១៥​ឆ្នាំ ដល់ ១៨​ឆ្នាំ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចុះ​បញ្ជិកា​សេចក្តីជូនដំណឹង​បើក​សហគ្រាស​
•​ ​ការចុះ​បញ្ជិកា​សៀវភៅបញ្ជី​ប្រចាំ​គ្រឹះស្ថាន (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចុះ​បញ្ជិកា​សៀវភៅ​បើកប្រាក់​/​ផ្តល់​លិខិតអនុញ្ញាត​បើកប្រាក់​តាម​ប្រព័ន្ធ​កុំព្យូទ័រ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចុះ​ទិដ្ឋាការ​បទបញ្ជាផ្ទៃក្នុង​រប​ស់​សហគ្រាស (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​លិខិតអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​លិខិត​អនុញ្ញាតឱ្យ​សហគ្រាស គ្រឹះស្ថាន​ធ្វើការ​បន្ថែម​ម៉ោង (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​លិខិត​អនុញ្ញាតឱ្យ​សហគ្រាស គ្រឹះស្ថាន​ធ្វើការ​នៅ​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​សប្តាហ៍​/​ថ្ងៃបុណ្យ​ដែលមាន​ប្រាក់​ឈ្នួល (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចេញលិខិត​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើ​រើស​ប្រតិភូ​បុគ្គលិក (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​សំណុំបែបបទ​ហ្វឹកហ្វឺន​កូនជាង (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​បណ្ណ​ទទួលស្គាល់​ជំនាញ​វិជ្ជាជីវៈ (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការផ្តល់​វិញ្ញាបនបត្រ​ហ្វឹកហ្វឺន​កូនជាង (​ដែលមាន​កម្មករនិយោជិត​ចាប់ពី​១០១​នាក់​ឡើងទៅ​)
•​ ​ការចុះ​បញ្ជិកា​អនុញ្ញាត​បើក​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវៈ (​រយៈពេល​លើសពី​៣​ខែ​)
•​ ​ការចុះ​បញ្ជិកា​អនុញ្ញាត​បើក​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​/​បរិញ្ញាបត្ររង បច្ចេកទេស​/​ឯកទេស​
•​ ​ការចុះ​បញ្ជិកា​អនុញ្ញាត​បើក​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ កម្រិត​បរិញ្ញាបត្រ​បច្ចេក​វិទ្យា​/​ឯកទេស​សញ្ញាបត្រ​វិស្វករ
•​ ​ការចុះ​បញ្ជិកា​អនុញ្ញាត​បើក​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកវិទ្យា​/​ឯកទេស និង​បណ្ឌិត​បច្ចេកវិទ្យា​/​ឯកទេស​
•​ ​ការចុះ​បញ្ជិកា​អនុញ្ញាត​បើក​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ បើក​សាខា បន្ថែម​ជំនាញ ឬ​ដំឡើង​កម្រិត​បណ្តុះបណ្តាល​
•​ ​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​សាមញ្ញ​ប្រចាំឆ្នាំ (១​ដង​ក្នុង​១​ឆ្នាំ​សម្រាប់​សហគ្រាស គ្រឹះស្ថាន ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​និង​កាបូប និង​ផលិតផល​ប្រហាក់ប្រហែល​) ដែលមាន​កម្មករនិយោជិត ចាប់ពី​១០១​នាក់​ឡើងទៅ​
•​ ​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​សាមញ្ញ​ប្រចាំឆ្នាំ (១​ដង​ក្នុង​១​ឆ្នាំ​សម្រាប់​សហគ្រាស គ្រឹះស្ថាន ក្រៅពី​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ​និង​កាបូប និង​ផលិតផល​ប្រហាក់ប្រហែល​) ដែលមាន​កម្មករនិយោជិត ចាប់ពី​១០១​នាក់​ឡើងទៅ​
​សម្រាប់​ព័ត៌មាន​លំអិត​សូម​ចូលទៅ​កាន់​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ធនាគារ ស្ថាបនា https://www.facebook.com/Sathapanabank
​ឬ​គេហទំព័រ https://www.sathapana.com.kh​។​

​អំពី​ធនាគារ ស្ថាបនា​
​ធនាគារ ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​ស​រុ​ប​លើស ២ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង ៤.០០០​នាក់​។ ធនាគារ​មាន​បណ្តាញ​សាខា​ច្រើនជាង ១៧០​ទីតាំង និង​អេ​ធី​អឹម​ជាង ២២០​កន្លែង​ទូទាំងប្រទេស ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រាក់ ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។ ធនាគារ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ពេញលេញ រួមមាន សេវា​ឥណទាន សេវា​បញ្ញើ iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដៃ ប័ណ្ណ​ឥណ​ពន្ធ​និង​ឥណទាន សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។ លើសពីនេះ ធនាគារ​មានការ​ផ្តល់​សេវាកម្ម​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ ការបង់​កម្រៃ​សេវាសាធារណៈ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ការសហការ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ និង​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ​រួមមាន​ដូចជា វី​ង ផាយ​ផេ
​ទ្រូ​ម៉ាន់​នី លី​ហួរ​វេរ​លុយ អ៊ី​-​ម៉ាន់​នី និង​បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​៕ រក្សា​សិទ្ធិ​ដោយ​៖ CEN

spot_img
×