Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Mustapa Mohamed បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩

spot_img

​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅក្នុង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី (​សេដ្ឋកិច្ច​) លោក Mustapa Mohamed បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩​។ ការិយាល័យ​របស់លោក​បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃអាទិត្យ (១០ មករា​)​។​

​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​នៅក្នុង​ខុ​ទ្ទ​ការ​ល័យ​នាយករដ្ឋមន្ត្រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លទ្ធផល​វិជ្ជមាន​របស់គាត់​ត្រូវបាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ធ្វើតេស្ត​នៅពេល​ទៅដល់​រដ្ឋ​កូតា ប៉ា​រូ ពី​កូ​ឡា​ឡាំ​ពួរ​។​
​សេចក្តីថ្លែងការណ៍​បាន​និយាយថា គាត់​ស្ថិតក្នុង​ស្ថានភាព​ហ្នឹង​នរ ហើយ​ត្រូវបាន​គេ​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ Raja Perempuan Zainab II ក្នុង Kota Bharu ចាប់តាំងពី​ម៉ោង ១០.៣០ នាទី​យប់​ថ្ងៃ​សៅរ៍​។​
​កាលពីមុន​គាត់​បានធ្វើ​តេស្ត​អវិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី ១ ខែមករា​។

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​លោក​រដ្ឋមន្ត្រី​បាន​សុំ​អភ័យទោស​ចំពោះ​ភាពរអាក់រអួល​ណាមួយ ដែល​បង្កឡើង​ដោយ​បញ្ហា​នេះ​។​
​កាលពី​ខែតុលា​រដ្ឋមន្ត្រី​មួយរូប​ទៀត​នៅក្នុង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​គឺ​លោក Zulkifli Mohamad Al-Bakri បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ដែល​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី Muhyiddin Yassin ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល ១៤ ថ្ងៃ​។ លោក​បណ្ឌិត Zulkifli ដែល​ទទួលបន្ទុក​កិច្ចការ​សាសនា​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ពិសេស​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​៕
​ប្រភព​៖ CNA
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×