Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០​ថ្ងៃ : មនុស្ស ៥២​នាក់​ស្លាប់ និង​របួស ១២៥​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ៥២​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ១២៥​នាក់ (​ធ្ងន់​ចំនួន ៨៧​នាក់​) នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ បានលើកឡើង​ចំនួន ១០​លើក ស្លាប់ ៤​នាក់ និង​របួស​ចំនួន ១៥​នាក់ ក្នុងនោះ​របួសស្រាល ៦​នាក់ និងរ​របួសធ្ងន់ ០៩​នាក់​។​

​ទាក់ទង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ របាយការណ៍​បាន​បង្ហាញថា នៅក្នុង​រយៈពេល ១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៨៩៨៦​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៦៦៧២​គ្រឿង និង​រថយន្ត​ចំនួន ២៣១៤​គ្រឿង (​រថយន្ត​តូច ១៨៧៩​គ្រឿង និង​ធំ ៤៣៥​គ្រឿង​)៕ រក្សា​សិទ្ធិ​ដោយ : ចេស្តា​

spot_img
×