Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី បង្កើន​ការផ្តល់​មូលនិធិ ដល់​ការ​បោសសំអាត​មីន​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​អូស្ត្រាលី​ប្រច​កម្ពុជា បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នៃ​គម្រោង​បោសសំអាត​មីន​ដើម្បី​លទ្ធផល ឯកអគ្គរាជទូត​រង​ស្តីទី​នៃ​ស្ថានទូត​អូស្ត្រាលី លោក David Bloch មាន​សេចក្តី​រីករាយ​ដោយ​ប្រកាស​នូវ​ការចូលរួមចំណែក​រប​ស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ផ្តល់​មូលនិធិ​បន្ថែមចំនួន មួយ​លាន​ដុល្លារ​អូស្ត្រាលី នៅ​ឆ្នាំ​២០២១ ដើម្បី​ជួយ​បន្ថែមទៀត​នូវ​កិច្ចប្រឹងប្រែង​បោសសំអាត​មីន​របស់​កម្ពុជា​។​

​មូលនិធិ​នេះ​នឹង​ជួយ​បង្កើន​នូវ​ផ្ទៃដី​ដែល​បោសសំអាត​មីន​រួច និង​ជួយ​ជីវិត​ប្រជាជន​កម្ពុជា​ឲ្យ​មាន​សុវត្ថិភាព និង​រំដោះ​ដី​សម្រាប់​ប្រើប្រាស់​ក្នុង​ផលិតកម្ម ដើម្បី​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ចកម្ពុជា​ដែល​ប៉ះពាល់​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក អូស្ត្រាលី​បានផ្តល់​មូលនិធិ​ជាង​១០០​លាន​ដុល្លារ​អូស្ត្រាលី ដល់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​។

​យើង​សូម​អបអរ​ដៃគូ​របស់​យើង រួមមាន អាជ្ញាធរ​សកម្មភាព​បោសសំអាត​មីន អង្គការ UNDP Cambodia KOICA 캄보디아사무소 (KOICA Cambodia Office) និង ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​របស់​ប្រទេស New Zealand ក្នុង​ការបន្ត​វឌ្ឍនភាព​ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រាប់មីន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×