Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះក្លឹបកម្សាន្ត LV ខេត្តព្រះសីហនុបណ្តាលអោយអ្នកចំរៀងប្រុសម្នាក់របួសធ្ងន់

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ករណីភ្លើងឆេះក្លឹបកម្សាន្ត អឹលវី LV កាលពីកណ្តាលអាធ្រាតថ្ងៃទី២១ ឆ្លងចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានបណ្តាលអោយបុរសម្នាក់ ឈ្មោះ វេហា ជាតារាចំរៀងក្នុងក្លឹបនេះរងរបួសធ្ងន់ និងអ្នកចំរៀងប្រុសម្នាក់ទៀតឈ្មោះ ដន បានរងរបួសស្រាល។ សមត្ថកិច្ចអោយដឹងថា បច្ចុប្បន្នបុរសអ្នកចំរៀងឈ្មោះ វេហា ដែលរបួសធ្ងន់ដោយត្រូវភ្លើងឆេះខ្លោចពេញខ្លួន បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញ និងអ្នករបួសស្រាល បានទៅអោយគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុពិនិត្យព្យាបាល។

សមត្ថកិច្ច អោយដឹងទៀតថា ភ្លើងឆេះក្លឹបកម្សាន្ត LVខាងលើនេះ បានខូចខាតអាគារក្លឹបនេះស្ទើរទាំងស្រុង ទោះបីសមត្ថកិច្ចជំនាញពន្លត់ភ្លើងពួកគេបានព្យាយាមពន្លត់ភ្លើងនេះបែបណាក្តី។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសន្និដ្ឋានបឋមថាមូលហេតុបណ្តាលអោយមានអគ្គីភ័យឆេះក្លឹប LVនេះ គឺអាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕ ដែន សីមា

spot_img
×