Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អាមេរិក មិន​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ នោះទេ​

spot_img

​ភ្នំពេញ​៖ មន្ត្រី​ក្រសួងពាណិជ្ជកម្ម ថ្មីៗ​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​អា​មេ រិ​ក មិនបាន​ទទួលរង​ផលប៉ះពាល់ ដោយសារ​កូ​វីដ​-១៩​នោះទេ​។

​ផលិតផល​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក ដូចជា វាយ​ន​ភណ្ឌ ស្បែកជើង សម្ភារ​សម្រាប់​ការធ្វើដំណើរ កង់ និង​ផលិតផល​កសិកម្ម​។ រីឯ​នាំចូល​ពី​អាមេរិក​មកវិញ មានដូចជា យានយន្ដ ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។​

​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​របស់​អាមេរិក បានឱ្យដឹងថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​នៅតែ​សម្រេចបាន​កំណើន​ល្អ​នៅ​ឆ្នាំ​២០២០ បើទោះបី​ជាមាន​វិបត្តិ​កូ​វីដ​១៩​ក៏ដោយ​។ ជាក់ស្តែង ក្នុង​រយៈ ពេល ១១​ខែ ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ទាំងពីរ កម្ពុជា និង​អាមេរិក សម្រេចបាន ជាង​៦​ពាន់​៣​រយ​លាន​ដុល្លារ​អាមេរិក ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ គឺ​បាន​កើនឡើង​ដល់​ទៅ ជាង​៩០០​លាន​ដុល្លារ​អាមេរិក​។

​ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០២០ ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​អាមេរិក សម្រេចបាន​ដល់ ៦​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​១១​ខែ ឆ្នាំ​២០១៩ កើនឡើង​ដល់ ១​ពាន់ ១​រយ​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ការនាំ​ចូល​អាមេរិក​មកកាន់​ទីផ្សារ​កម្ពុជា ក្នុង​រយៈពេល​ដូចគ្នា មាន​ត្រឹមតែ​ជាង ៣១២​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​១១​ខែ​ឆ្នាំ​២០១៩ ធ្លាក់ចុះ​ជាង​១៧០​លាន​ដុល្លារ​អាមេរិក​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×