Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ស្រាវជ្រាវ​រក​ការពិត​រឿង​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ គំរាម​បាញ់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហើប​ឲ្យ​ដឹងថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​ខាង​ជំនាញ និង​ឱ្យ​អធិការកិច្ច ធ្វើការ​ស្រាវជ្រាវ​ករណី​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ដក​កាំភ្លើង​គំរាម​បាញ់​នៅក្នុង​ករណី គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ​នៅ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

​មន្ត្រីជាន់ខ្ពស់​ប៉េអឹម​បាន​បញ្ជាក់ថា បើសិនជា​អធិការកិច្ច​រកឃើញថា នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បាន​ប្រព្រឹត្ត​ដូច​សារព័ត៌មាន​ចុះផ្សាយ​មែន​នោះ គឺអាច​ប្រឈមមុខ​ទៅនឹង​ច្បាប់ គឺ​ទី​១. ទាក់ទង​ទៅនឹង​វិន័យ​របស់​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ទី​២. ត្រូវអនុវត្ត​ទៅតាម​ច្បាប់​ដែល​បាន​ចែក​អំពី​ទោសទណ្ឌ​បើ​បុគ្គល​នោះបាន​ប្រព្រឹត្ត​មែន​។​

​សូមជម្រាបថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតជា​ជម្លោះ​រហូត​ឈានដល់​ការដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​គូរ​បដិបក្ខ​ថែម​ទៀតផង​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ជិត​ផ្សារ​ធំថ្មី ក្នុង​សង្កាត់ ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នៅ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០២១ ។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ព្រូស​បើកបរ​ដោយ​បុរស​ម្នាក់​ដែលមាន​កាំភ្លើង បាន​បើកឡាន​ស្របគ្នា​តាម​បណ្តោយ​ផ្លូវ​៧៣ គៀន​ផ្សារ​ធំថ្មី ហើយ​ឃើញ​រថយន្ត​បាន​បើក​គៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ហើយ​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​ហើយ​ស្រែកថា​ហ្អែ​ង​ចង់​យ៉ាងម៉េច ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​លើកដៃ​សុំ​កុំ​បាញ់​គាត់​អី ប្រជាពលរដ្ឋ​បាន​រត់​មកជួយ​ជនរងគ្រោះ​ដែល​ដួល​ម៉ូតូ បាក់ដង​កាំបិត​និង​ត្រូវ​ត្រង់​ប្រអប់ជើង បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ បន្ទាប់ មក​អ្នក​ដែល​អួត​ក្អេងក្អាង និង​កាន់​កាំភ្លើង​នៅមុខ​សមត្ថកិច្ច​ថែមទៀត​ផង ក្រោយមក​ទើប​សមត្ថកិច្ច​បាន​ដក​ទុក​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ជនបង្ក​ជាម​ន្ត្រី​កងរាជអាវុធហត្ថ និង​មាន​តួនាទី​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បាន​ចេញពី​កន្លែង​ផឹកស៊ី​មួយកន្លែង ហើយ​បាន​បើករថយន្ត​មក​ផ្ទះ ក៏​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​ម៉ូតូ​។​
​ហើយ​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នៅទេ ដោយ​សុំ​ឲ្យ​អ្នក​ប​ង្រ​សង​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​។​

​ចំពោះ​ករណីនេះ​មជ្ឈដ្ឋាន​ទូទៅ​កំពុងតែ​រង់ចាំ​មើល​ថា​តើ ចំណាត់ការ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា ទៅលើ​បុគ្គល​រូបនោះ ដោយ​របៀប​ណា​?៕ រក្សាសិទ្ធិដោយ​: ចេស្តា​

spot_img
×