Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ស្រវឹងធ្លាក់ភ្នែក បើក​រថយន្ដ​បុក​រថយន្ត​១គ្រឿង​ ចត​ស្ងៀម​មុខផ្ទះត្រូវ​ចាប់​ខ្លួន​

spot_img

ខេត្ត​ព្រះសីហនុ ៖ សមត្ថកិច្ច ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅ​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នៅពីមុខ​កាស៊ីណូ​ប៉ាវ​ទូ​ ស្ថិតនៅ​ផ្លូវ​ឯក​រាជ្យ​ សង្កាត់​លេខ​២​ ក្រុង​-ខេត្ត​ព្រះ​សីហនុ​ មានជន​ជាតិ​ចិន​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ បាន​បើក​រថយន្ដ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​ បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រងការ​ខូចខាត​ ប៉ុន្តែ​មនុស្ស​ បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់អាយុជីវិត។

សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនបុរស​ជនជាតិ​ចិន​រូប​នោះ​ ដើម្បី​ធ្វើតេស្ដ​រក​ជាតិ​ស្រវឹង​ ហើយពិនិត្យ​ឃើញ​មាន​ផ្ទុក​ជាតិ​អាល់កុល​០,៨៤ml/L។ ជនជាតិ​ចិន​រូប​នេះ​ឈ្មោះ​ Bing​ Feng​ ភេទប្រុស​ អាយុ​២​៨​ ឆ្នាំ​ មុខរបរ​បុគ្គលិក​ កាស៊ីណូ​ដាយមិនស៊ី​។

នគរបាលចរាចរណ៍ផ្លូវគោក អោយដឹងថា មុន​ពេល​កើតហេតុ​ ជនជាតិចិនរូបនេះ បាន​ផឹក​ស្រាបៀរ​ នៅ​ក្នុង​ហាង​មែន​ឆឺស្ទី​ បន្ទាប់​មក​ បាន​បើក​រថយន្ត​១គ្រឿង​ម៉ាក​ LUXES RX 300ពណ៌ស ផ្លាកលេខ​ ព្រះសីហនុ 2A-8575 មាន​គោល​បំណង​ទៅ​លេងល្បែងស៊ីសងនៅកាស៊ីណូ​ម្តុំ​តោ​ពីរ​ លុះ​ដល់ចំណុចកើតហេតុខាងលើ​ ក៏បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​១គ្រឿង​ ម៉ាក​ COROLLA ពណ៌ស្លែ ពាក់ផ្លាកលេខ​ ភ្នំពេញ ​2C-​7622 ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ​ បណ្តាល​​ឲ្យ​រថយន្ដ​ទាំងពីរ​គ្រឿង​រងការ​ខូចខាត​ស្ទើរទាំងស្រុង ប៉ុន្តែ​មិនមាន​មនុស្សរងរបួស​ទេ។

អ្នកបើករថយន្ត​ជនជាតិ​ចិន​ រូប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ ​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​ នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ធ្វើការសាកសួរ និងអាចឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធី​បន្ត បើរកឃើញមានកំហុសឆ្គងធ្ងន់ធ្ងរ។ សមត្ថកិច្ចអោយដឹងថា រថយន្ត​ ២គ្រឿង​ ដែលខូចខាត​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ខេត្តព្រះសីហនុ ដើម្បីរង់ចាំភាគីពាក់ព័ន្ធមកដោះស្រាយនៅពេលក្រោយ៕ ដែន សីមា

spot_img
×