Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​រដ្ឋបាល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ត្រូវបាន​រៀបចំ​ក្រុង​ពាលី​សាងសង់​

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​រដ្ឋបាល របស់​មូល ដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ដែលមាន​ទំហំ ៣២​ម៉ែត្រ​គុណ​៧ ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ទប់ ឃុំ​ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក​ជា ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​តំណាង​សាខាគយ និង​រដ្ឋ​ករ ខេត្ត លោក​តំណាង​សាខា​ពន្ធដារ​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល អភិបាលរង​ស្រុក ព្រមទាំង​មន្ត្រីរាជការ​ស្រុក​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ជាច្រើនរូប​ទៀត​។​

​បើតាម​ការកត់សម្គាល់​យើង​ឃើញថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែងតែបាន​ណែនាំ ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​អគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ​ពី​ថ្នាក់ជាតិ​រហូតដល់ រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​៕ រក្សាសិទ្ធិដោយ៖វ៉ៃ​កូ​

spot_img
×