Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិនគួរ​ឲ្យ​ជឿ​! បុរស​ម្នាក់​ត្រូវបញ្ជូន​សង្គ្រោះបន្ទាន់ ក្រោយ​ដាច់​បំពង់ក ដោយសារ​ទប់​កណ្តាស់​

spot_img

​បុរស​អាយុ ៣៤ ឆ្នាំ មកពី​ទីក្រុង Leicester ប្រទេស​អង់គ្លេស ត្រូវបាន​គេ​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ Leicester Royal Infirmary បន្ទាប់ពី​គាត់​បាន​ដាច់​បំពង់​កដោយ​មិនដឹង​ខ្លួន​។ មូលហេតុ​បង្កឡើង អាច​ដោយសារតែ​គាត់​ព្យាយាម​ទប់​កណ្តាស់​!?​។​

​ទស្សនា​វ​ដ្តី Medizzy បាន​ឲ្យ​ដឹងថា បុរស​នេះ​មាន​អារម្មណ៍​ឈឺចាប់​ភ្លាមៗ បន្ទាប់ពី​ព្យាយាម​ទប់​ពី​ការ​កណ្តាស់​។ គាត់​ក៏បាន​និយាយ​ផងដែរ​ថា គាត់​មានការ​លំបាក​ក្នុងការ​លេប​ចូល ឬ​និយាយ​។ បន្ទាប់មក បុរស​នោះ​ត្រូវបាន​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ខាងលើ ហើយ​គ្រូពេទ្យ​បង្ហាញថា មាន​សភាព​ទន់ និង​ហើម​ជុំវិញ​បំពង់ក​និង​ក​។​

​តាមរយៈ​ការថត​កាំរស្មី X-ray បាន​បង្ហាញថា គាត់​បាន​ដាច់​បំពង់ក​របស់គាត់ ហើយ​ខ្យល់​ត្រូវ​បានគេច​ចេញពី​បំពង់ខ្យល់​របស់គាត់ ចូលទៅក្នុង​ជាលិការ​ទន់ៗ​នៃ​ក​របស់គាត់ តាមរយៈ​កន្លែង​ដាច់​រហែក​។

​បុរស​នោះ ត្រូវ​បញ្ច​ក់​អាហារ​តាម​បំពង់ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត ដើម្បីឱ្យ​ជាលិការ​ជាសះស្បើយ​។ គាត់​បាន​ចំណាយពេល ៧ ថ្ងៃ នៅ​មន្ទីរពេទ្យ​។​

​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ Leicester Royal Infirmary បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ទប់​កណ្តាស់​តាមរយៈ​ការបិទ​ច្រមុះ គឺជា​ការធ្វើឱ្យ​គ្រោះថ្នាក់ ហើយ​គួរតែ​ជៀសវាង​។​

​លើសពីនេះ​ទៀត វា​ក៏​អាច​នាំឱ្យមាន​ផលវិបាក​ដូចជា​៖

-​ជំងឺ​រលាក​សួត​សួត (​ខ្យល់​ជាប់​នៅក្នុង​ទ្រូង​រវាង​សួត​) ។​

– ការ​បែក​នៃ​ភ្នាស​រំអិល (​ពងក្រពើ Perforated) ។​

– ការ​ដាច់​សរសៃឈាម​ខួរក្បាល (​ការ​លោត​ប៉ោង​សរសៃឈាម​នៅក្នុង​ខួរក្បាល​) ។​

​ដូច្នេះ​សូមមេត្តា​កុំ​ព្យាយាម​ទប់​កណ្តាស់​!៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×