Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ​សូម​ប្រុងប្រយ័ត្ន​! ចោរ​លក្ខណៈ​ពូជ ល្បួង​ដោះ​គ្រឿងអលង្ការ​ក្មេងស្រី​សិស្សសាលា​ម្នាក់ ខណៈ​ចេញពី​សាលាបឋមសិក្សា​ឬ​ស្សី​កែវ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្លុតចិត្ត​មួយ ខណៈដែល​បានឃើញ​ចោរ​៣​នាក់ មាន​ទាំង​ឪពុកម្តាយ​និង​កូនស្រី បានធ្វើ​សកម្មភាព​ដាក់​ថ្នាំ​ល្បួង​ដោះ​គ្រឿងអលង្ការ ពី​ក្មេង​សិស្សសាលា​ម្នាក់ ខណៈ​ក្មេងស្រី​នោះ​កំពុង​ដើរ​តាមផ្លូវ​ទៅផ្ទះ បន្ទាប់​ចេញពី​សាលាបឋមសិក្សា​ឬ​ស្សី​កែវ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ម៉ា​រា​យុទ្ធ ម៉ៅ បាន​បង្ហោះ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព និង​សរសេរ​ប្រាប់​ទាំង​ក្តៅក្រហាយ​ថា​៖ «​សូម​ប្រុងប្រយ័ត្ន​!!! ទើប​ចូលរៀន​បាន​មួយថ្ងៃ​មាន ក្រុមចោរ​លក្ខណៈ​ពូជ បានដាក់​ថ្នាំ​ប្អូនស្រី​របស់ខ្ញុំ ល្បួង​យក​គ្រឿង​អង្គាល នៅ​សាលាបឋមសិក្សា​ឬ​ស្សី​កែវ ធ្លាប់តែ​ឃើញ​ម្ដាយ​ណែនាំ​កូន​ទៅរក​ផ្លូវ​ល្អ តែ​ម្ដាយ​នេះ​នាំ​កូន​ធ្វើជា​ចោរ​។​

​គណនី​ខាងលើ ក៏បាន​ណែនាំ​សូម​ឲ្យ​អាណាព្យាបាល​គ្រប់រូប ត្រូវមាន​ការប្រុងប្រយ័ត្ន ពិសេស​កុំ​ឲ្យ​កូនៗ​ពាក់​គ្រឿង​អង្គាល ទៅ​អោយសោះ កុំ​ឲ្យ​កើតមាន​រឿង​ដ៏​ស្លុតចិត្ត​បែបនេះ​ដូច​ប្អូនស្រី​ខ្លួន ហើយ​នេះ​ជាការ​ធ្វេសប្រហែស​របស់​ពួកគាត់ ដែល​មិនបាន​យក​ដោះ​ទុក ព្រោះ​មានធុរៈ​ចុះទៅ​ខេត្ត ទើប​មិនបាន​យក​ទុក​»​។​

​ក្រោយពី​បានឃើញ​បែបនេះ ក៏មាន​ម្តាយ​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Reachny Song ដែល​ក៏​ធ្លាប់​កូនស្រី​គាត់​បាន​ជួប​រឿង​ដូចគ្នា​ដែរ​នៅ​សាលា​ឫស្សីកែវ បាន​ប្រាប់​ឲ្យ​ដឹងថា «​កូនស្រី​ខុំ​ក៏​ធ្លាប់​ដែរ​នៅ​សាលា​ឬ​ស្សី​កែវ​ដែរ មិនដឹង​ពេលណា​ទើប​មាន​វិធានការ​បង្ក្រាប​ទេ ពេល​ដឹង​ពេលនោះ​ប្រ​លឹ​ង​ចេញពី​ខ្លួន​អស់ហើយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×