Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ដល់​គ្រូបង្រៀន អាណាព្យាបាល និង​សិស្សានុសិស្ស ខិតខំ​បង្កើន​ការយកចិត្តទុកដាក់ អនុវត្ត​តាមរយៈ​អនុសាសន៍​ណែនាំ ១២​ចំណុច របស់​ប្រមុខ​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ៖ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ក្រោម​ទស្សនៈទាន​ថ្មី​គឺ “​គន្លង​ជីវិត​ថ្មី ក្នុង​វិស័យ​អប់រំ​”​។ នៅក្នុង​ឱកាស​បើក​ដំណើរការ​ឆ្នាំ​សិក្សា ២០២០-២០២១ ទទួលបាន​លទ្ធផល​ល្អប្រសើរ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ទាំងអស់ ខិតខំ​បង្កើន​ការយកចិត្តទុកដាក់​ជំរុញ​ប្រសិទ្ធភាព​ការងារ​តាមរយៈ​អនុសាសន៍​ណែនាំ ១២​ចំណុច​សំខាន់ៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​វិស័យ​អប់រំ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

​ទី​១- រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​អាទិភាព​ទី​១​លើ​វិស័យ​អប់រំ និង​សុខាភិបាល បន្ទាប់ពី​កម្ពុជា​ទទួលផល​ពី​តំណក់​ប្រេង​ដំបូង​ស្របពេល​នៃ​ខួប​លើក​ទី​២២​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ក្នុងការ​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា និង​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជាតិ​ទាំងមូល​ក្នុង​រយៈពេល​២២​ឆ្នាំ​មកនេះ​។​

​ទី​២- សូម​បន្ត​លើកកម្ពស់ សុខភាព​អនាម័យ ក្នុង​បរិបទ​កូ​វីដ​-១៩ ដោយ​អនុវត្តតាម​អភិក្រម​៣​ការពារ ៣​កុំ ជាពិសេស​ការចូលរួម​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ក្នុង​គ្រឹះស្ថានសិក្សា ការអប់រំ​អំពី​សុវត្ថិភាព សុខភាព​សិក្សា ការរក្សា​គម្លាត ១​ម៉ែត្រ​កន្លះ និង​សុវត្ថិភាព​ចំណីអាហារ​។​

​ទី​៣- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​ដឹកនាំ​និង​អនុវត្ត​នូវ​ទស្សនៈទាន​ថ្មី «​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​» ដោយ​គិតគូរ​អំពី​ជម្រើស​ឱ្យបាន​ច្រើន​ក្នុង​ការផ្តល់សេវា​អប់រំ​ជាពិសេស​ដំណើរការ​បង្រៀន និង​រៀន​ដែលមាន​ភាពទន់ភ្លន់ និង​ធ្វើ​វិមជ្ឈការ​នៃ​សេវា​អប់រំ​អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​នៃ​ហានិភ័យ​ឆ្លង​រីក​រាលដាល​នៃ​កូ​វីដ​-១៩ និង​ស្ថានភាព​អប់រំ​។ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​ជំរុញ​ការអប់រំ ឌីជីថល ឱ្យទាន់​សភាព​ការ​ជាតិ តំបន់ និង​សាកលលោក​។

​ទី​៤- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​រៀបចំ​និង​អនុវត្ត​កម្មវិធីសិក្សា​បំ​ព្រួញ​ដោយ​កំណត់​ជា​មុខវិជ្ជា​កាតព្វកិច្ច និង​មុខវិជ្ជា​ជា​ច​ម្រើ​ស​មេរៀន​សិក្សា​ក្នុង​ថ្នាក់រៀន និង​មេរៀន​ស្វ័យ​សិក្សា ដើម្បី​ធានាថា ការរៀនសូត្រ​របស់​សិ​ស្សានុសិស្ស បាន​ពេញលេញ​ផ្តោតលើ​ចំណុច​សំខាន់ៗ​និង​ស៊ីជម្រៅ​ជាពិសេស​មេរៀន​សម្រាប់​ថ្នាក់​ទី​៩ និង​ទី​១២ និង​ការកំណត់​មេរៀន​សម្រាប់​ការប្រឡង​សញ្ញាបត្រ​។​

​ទី​៥- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ​ឱ្យស្រប​នឹង​បរិបទ​ថ្មីៗ​ដែល​តម្រូវឱ្យមាន​ភាព​រស់​រវើក និង​កាន់តែ​ធានាបាន​នូវ​ភាព​ស័ក្តិសិទ្ធិ​នៃ​ការដឹកនាំ និង​គ្រប់គ្រង​របស់​បុគ្គលិក​នៅ​គ្រប់​លំដាប់ថ្នាក់ រួមបញ្ចូល​ទាំង​ការគ្រប់គ្រង​គ្រូបង្រៀន ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​វិស័យ​អប់រំ និង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ការអនុវត្ត​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​វិស័យ​អប់រំ និង​ការអភិវឌ្ឍ​សមត្ថភាព​និង​វិជ្ជាជីវៈ​ជាប្រចាំ​ដល់​អ្នកគ្រប់គ្រង នាយក​សាលា និង​គ្រូបង្រៀន​។​

​ទី​៦- ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ផ្តោតលើ​ការឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​ដោយ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាមបែប​ការ​រិះរក និង​ការអនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ក្នុង​សតវត្ស​ទី​២១ ដែលជា​វិធីសាស្ត្រ​តាមបែប​ចម្រុះ ដែល​សិស្ស​ត្រូវអនុវត្ត​ក្នុង​ថ្នាក់រៀន និង​ការធ្វើ​ស្វ័យ​សិក្សា និង​ការ​ផ្តោតលើ​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែលជា​ជំនាញ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល​ជាពិសេស​សិស្ស​មាន​បំ​និ​ន​សតវត្ស​ទី​២១​។ ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​រៀបចំ​ប្រព័ន្ធ​អភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ រួមទាំង​វគ្គ​វិក្រឹត្យការ តាម​គ្រប់​រូបភាព​ដើម្បី​លើកកម្ពស់​គុណវុឌ្ឍិ និង​សមត្ថភាព​របស់​គ្រូបង្រៀន​គ្រប់​កម្រិត ជាពិសេស​ការបង្រៀន និង​រៀន​តាមបែប​បច្ចេកវិទ្យា​ទំនើប​។ ក្រសួង ត្រូវ​បន្ត​កែលំអរ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដល់​សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់​កុំព្យូទ័រ និង​បន្ទប់​សាស្ត្រាចារ្យ​ទៅតាម​លទ្ធភាព និង​ស្ថានភាព​ជាក់ស្តែង​របស់​សាលារៀន​សម្រាប់​បម្រើ​ដល់​ការបង្រៀន​និង​រៀន​បែប​ថ្មី​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​បរិបទ​កូ​វីដ​-១៩​។

​ទី​៧- គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត ត្រូវខិតខំ​ពង្រីក​សក្តានុពល​របស់​ខ្លួន ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ទាំង​សេវា​បង្រៀន​និង​រៀន ដើម្បីឱ្យ​សាលារៀន​របស់​យើង ក្លាយទៅជា​សាលា​កុមារ​មេត្រី កម្រិត​អភិវឌ្ឍ​ជា​សាលារៀន​ជំនាន់​ថ្មី និង​ជា​សាលារៀន​ដែលមាន​ប្រសិទ្ធភាព​។ គ្រឹះស្ថានសិក្សា ត្រូវ​បន្ត​កសាង​បរិស្ថាន សាលារៀន​ស្អាត សាលារៀន​បៃតង មាន​ទឹកស្អាត មាន​បង្គន់​អនាម័យ កន្លែង​លាងដៃ និង​សួន​ធម្មជាតិ​។​ល​។ ឱ្យ​ស័ក្តិ​សមជា​ទីកន្លែង​សម្រាប់​ការអប់រំ និង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបទ​ល្អ​ដោយ​គ្មាន​ការ​ញាំញី​ផ្លូវចិត្ត ផ្លូវកាយ​។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សា ត្រូវ​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព​ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ករណី​មាន​ប្រធាន​ស័ក​កើតឡើង​ដូចជា​អាកាសធាតុ​ក្តៅ​ហួតហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់ និង​ការ​រាតត្បាត​នៃ​ជំងឺ​នានា​។​

​ទី​៨- លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូម​បន្ត​ដើរតួ​ជា​បុគ្គល​នាំមុខ ជា​ឪពុកម្តាយ​ទី​២ ជាម​គ្គុ​ទេស​ក៏ ជា​អ្នកស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត ព្រមទាំង​ត្រូវខិតខំ​ប្រឹងប្រែង អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជាប្រចាំ​ទាំង​ខាង​ផ្នែក​ចំណេះដឹង និង​វិធីសាស្ត្រ​បង្រៀន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស​ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ គរុកោសល្យ​ថ្មីៗ មក​បង្ហាត់បង្រៀន​ដល់​សិស្ស​និស្សិត​ឱ្យមាន​ចំណេះដឹង​ទូលំទូលាយ និង​អភិវឌ្ឍ​ខ្លួន​ទៅជា​ពលរដ្ឋ​សាកល និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×