Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ចេញ​ហើយ ! សត្វ​មាន់​ដែល​ងាប់​ជាង ១​ពាន់​ក្បាល​នៅ​ស្រុក​ឯក​ភ្នំ គឺ​គ្រុនផ្តាសាយ​បក្សី​

spot_img

​ភ្នំពេញៈ លទ្ធផល​ធ្វើ​តេស​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង ១​ពាន់​ក្បាល នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺ​បាន​បង្ហាញថា ជា​គ្រុនផ្តាសាយ​បក្សី (H5N1)​។ ការធ្វើ​តេស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មួយ​មួយកន្លែង​ស្ថិតនៅ​នៅ​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បានបញ្ជាក់​ប្រាប់​សារ​ព័​ត៍​មាន CEN នៅមុននេះ​បន្តិច​ថា លទ្ធផល​ធ្វើ​តេស​លើ​សំណាក​សត្វ​មាន់​ដែល​ងាប់​ជាង ១០០០​ក្បាល នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​បង្ហាញថា គឺជា​គ្រុនផ្តាសាយ​បក្សី (H5N1) ប៉ុន្តែ​ប្រភេទ​ជំងឺ​នេះ គឺ​មិន​ប៉ះពាល់​ដល់​មនុស្ស​ទេ​។​
​បើតាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​លោក ហូ ណាំ បាន​បញ្ជាក់ថា “៣​ថ្ងៃ មាន់​១៣០០​ក្បាល​ឈឺ​ងាប់​គ្មាន​សល់​”​។​
​សត្វ​មាន់​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​ក្នុង​កសិដ្ឋាន​ស្ថិតនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ព្រួយ​បា​រម​ម្ភ​ខ្លាច​មាន​ជំងឺផ្តាសាយបក្សី​។
​រីឯ​លោក​ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា លោក​ចុះទៅពិនិត្យ​ដល់ទី​កន្លែង​ហើយ បាន​យក​វត្ថុ​សំណាក​ទៅធ្វើ​ការវិភាគ​នៅ​ភ្នំពេញ គឺ​មិនមាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​ការឆ្លង​ជំងឺ​ផ្ត​សាយ​បក្សី​អ្វី​ទេ គឺមាន់​ងាប់​ដោយសារ​ជំងឺ​ធម្មតា​។​

​លោក​បន្តថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ឈ្មោះ ហូ ណាំ ជា​មន្ត្រីរ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ចិញ្ចឹម​មាន់ ទាកាប៉ា​ជា​លក្ខណៈ​គ្រួសារ​។ ករណី​មាន់​ងាប់​នេះ​កើតឡើង​តាំងពី​ថ្ង​ទី​៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ តែ​ម្ចាស់​កសិដ្ឋាន​មិនបាន​រាយការណ៍​មក​ជំនាញ​បសុព្យាបាល​ស្រុក និង​ខេត្ត​ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍​បាញ់ថ្នាំ​ការពារ​ទេ​។
​លោក​បាន​បញ្ជាក់ថា ចំពោះ​មាន់​ដែល​ងាប់​មិនមែន ៣​ពាន់​ក្បាល​ទេ គឺ​ងាប់​តែ ១.៣០០​ក្បាល​ប៉ុណ្ណោះ​ហើយ​ជំនាញ​ប្រាប់​ឲ្យ​យកទៅ​កប់​ចោល​មិន​ឲ្យ​យកទៅលក់​ឲ្យ​អ្នកទិញ​យកទៅ​ហូប​ទេ ព្រមទាំង​ខាង​ជំនាញ​បាន​យក​វត្ថុ​សំណាក​ផ្ញើ​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ភ្នំពេញ​រួចហើយ​ព្រមទាំង​ជួយ​បាញ់ថ្នាំ​ការពារ​នៅ​ជុំវិញ​បរិវេណ​កសិដ្ឋាន​នេះ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×