Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

spot_img

​ភ្នុំពេញ ៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត បន្ទាប់ពី​ឡើង​ដោះ​ស្លាក​ប៉ាន់​ណូ ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឲ្យ​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។ ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៥ និង​៣០ នាទី​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ ២០២១
​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ មានឈ្មោះ មាក់ អាយុ​ជាង ២០​ឆ្នាំ មុខរបរ​ជា​កម្មករ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម​។​

​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ​ជនរងគ្រោះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន CEN ថា មុនពេល​កើតហេតុ ពួកគាត់​បាននាំគ្នា​ឡើងទៅ​លើ ដើម្បី​ដោះ​ស្លាក​ប៉ាន់​ណូ​ទម្លាក់​មកក្រោម ពេល​ដោះ​រួច ពួកគាត់​បាននាំគ្នា​ចុះមក​ក្រោម​វិញ នៅសល់តែ​ជនរងគ្រោះ​នៅ​ខាងលើ​នោះ ស្រាប់តែ​មួយសន្ទុះ​ជនរងគ្រោះ​បាន​យក​ខ្សែភ្លើង​មួយ​កន្ទុយ បោះ​ទៅលើ​ក៏​ប៉ះ​ខ្សែភ្លើង​មួយទៀត បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់ បណ្តាល​ឲ្យ​របួសធ្ងន់​រួច​ក្រុមការងារ នាំគ្នា​យកទៅ​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯករាជ្យ ១ ហើយ​ខាង​មន្ទីរពេទ្យ​ឲ្យ​ប្រាប់​ឲ្យ​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​លោកសង្ឃ តែ​អ​កុស​ល្យ​គាត់​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះ​មកដល់​សហការ​ជាមួយនិង​ជំនាញ​កោសល្យវិច័យ ចុះមក​ពិនិត្យ​ទៅលើ​សព ដោយ​បញ្ជាក់ថា គាត់​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន រួច​បានធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×