Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ឥដ្ឋ​បើក​វ៉ា​ជែង​ទៅ​ប៉ះ​រថយន្ត​ព្រូស បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​ព្រូស បួង​ចង្កូត​ជ្រុល​ឡើងលើ​សួន ទៅបុក​បង្គោល​ភ្លើង​

spot_img

​កណ្តាល​៖ រថយន្ត​ធន់​ធំ​ដឹក​ឥដ្ឋ​មួយគ្រឿង បើកប​ក្នុង​លឿន​លឿន​វ៉ា​ជែង​ជ្រុល​ទៅ​ប៉ះ​ពីក្រោយ រថយន្ត​ព្រូស​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​ព្រូស បួង​ចង្កូត​មិនទាន់​ជ្រុល​ឡើងលើ​សួន ទៅបុក​បង្គោល​ភ្លើង​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ៨ និង ៤០​នាទី​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥០​ម៉ែត្រ ភូមិ​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​រងគ្រោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​រូបគាត់ បាន​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AM 4237 ធ្វើដំណើរ​តាមផ្លូវ ៥០​ម៉ែត្រ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​ឥដ្ឋ​ធុន​ធំ​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 3-F4617 បើកប​ស្រប​ទិសដៅ​គ្នា ពី​ខាងក្រោយ​ក្នុង​លឿន​វ៉ា​ជែង​មក​ប៉ះ​ពីក្រោយ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ព្រូស ជ្រុល​ឡើងលើ​សួន​ទៅបុក​បង្គោល​ភ្លើង​ទើរ​ជាប់​ត្រឹមនឹង​​ចំណែក​រថយន្ត​បង្ក​វិញ បាន​បែក​កង់​មុខ​រេ​ចង្កូត​​ចូលក្នុង​ដី​ឡូ​តិ៍​។ សំណាងល្អ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​រងរបួស​ទៅដល់​ភាគី​ដ៏​ទៃ​នោះទេ ហើយ​តៃកុង​រថយន្ត​ទាំងសងខាង​រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​តាខ្មៅ ចុះមក​ដល់​រួច​ក៏​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​ទាំង ២​គ្រឿង ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង​តាខ្មៅ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×