Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង កាត់​កម្ទេចចោល ផ្លាកលេខ​ចាស់ៗ ចំនួន ១.៣៥៨ គូរ

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ផ្លាកលេខ​ចាស់ៗ ដែល​ប្រជាពលរដ្ឋ បានស្នើ​សុំ​ធ្វើការ​ផ្ទេរកម្មសិទ្ធិ តាម​បែបបទ​ច្បាប់ ដែល​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ ចំនួន ១.៣៥៨ គូរ (​គិត​ត្រឹម​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១) ត្រូវបាន​កាត់​កម្ទេចចោល​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការ​កាត់​កម្ទេច​ផ្លាកលេខ​ចាស់ៗ ចំនួន ១.៣៥៨ គូរ (​គិត​ត្រឹម​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១) ដែល​បន្សល់​ពី​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ បានធ្វើការ​ផ្ទេរកម្មសិទ្ធិ តាម​បែបបទ​ច្បាប់​ត្រឹមត្រូវ និង​រួចរាល់​ជា​ស្ថាពរ ចាប់តាំងពី​ទទួលបាន​សេចក្តីណែនាំ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្តីពី​ការផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិនឃើញ បានចេញ​សេចក្តីប្រកាស​នា​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ កន្លងមក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×