Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០ ក្នុងករណី ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ ឆ្នាំ​២០២០​កន្លងទៅ សូមមេត្តា​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជា​ធរមាន​។​

​បើតាម​សេចក្តីជូនដំណឹង អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ជម្រាបជូន​ម្ចាស់​យានយន្ត​ទាំងអស់​មេត្តា​ជ្រាបថា អនុលោម​តាម​ប្រកាស លេខ ៥៣១ សហវ​.​ប្រក ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ចំណារ​ឯកភាព​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ លើ លិខិត​លេខ ១០៧៦៥ សហវ​.​អ​ពដ ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រុមការងារ​ចម្រុះ រាជធានី -​ខេត្ត ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០ នៅតាម​គោលដៅ​មួយចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ តទៅ ។

​ក្នុងករណី ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ ឆ្នាំ​២០២០​កន្លងទៅ សូមមេត្តា​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជា​ធរមាន នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត -​ខណ្ឌ ឬ​នៅ​សាខា​ធនាគារ​កាណាឌីយ៉ា ក​.​អ ឬ​នៅ​សាខា​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​សាខា​ធនាគារ​វឌ្ឍនៈ ឬ​នៅ​សាខា​ធនាគារ​កម្ពុជា​សាធារណៈ ឬ​នៅ​សាខា​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬ​នៅ​សាខា​ធនាគារ ស្ថាបនា ភីអិលស៊ី​។

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​ក្តីសង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ម្ចាស់​យានយន្ត​ទាំងអស់ នឹង យកចិត្តទុកដាក់​គោរព​កាតព្វកិច្ច​សារពើពន្ធ និង​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ​បាន​គ្រប់ៗ​គ្នា និង​បាន​ទាន់ពេលវេលា ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ដើម្បី​ចៀសវាង​នូវ​ក្រុមការងារ​ចម្រុះ រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ធ្វើ​ការឃាត់​យានយន្ត​តាម​ដងផ្លូវ​តម្រូវឱ្យ​បង់ប្រាក់​ពន្ធ ដែលនាំឱ្យ​ខកខាន​ពេលវេលា និង​កកស្ទះ​ចរាចរណ៍​ធ្វើដំណើរ​ដែល​អាច កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×