Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ដាក់ពន្ធនាគារ​ខេត្តកណ្តាល ករណី​ហិង្សា យក​ដុំឥដ្ឋ​វ៉ៃ​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាល​បុរស​ម្នាក់​ស្លាប់​

spot_img

​កណ្តាល​៖​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​មរណភាព​នៃ​ជនរងគ្រោះ​) ហើយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ហើយ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ តុលាការ​បាន​ដីកាឃុំខ្លួន​ជនជាប់ចោទ​ដាក់ពន្ធនាគារ​ខេត្តកណ្តាល​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​មរណភាព​នៃ​ជនរងគ្រោះ​) កើតឡើង​នៅ​ចំណុច​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។ ជនរងគ្រោះ ១​នាក់ ភេទ​ប្រុស ត្រូវបាន​ជនសង្ស័យ ១​នាក់ ភេទ​ប្រុស យក​ដុំឥដ្ឋ​វ៉ៃ​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​របស់​ជនរងគ្រោះ​ជា​ទម្ងន់ ហើយ​បងប្អូន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ឪពុក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ស្អាង​។

​ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​ខេត្ត​មានការ​សម្របសម្រួល នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១​។​

ជនសង្ស័យ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ហើយ​នៅ​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១ តុលាការ​បាន​ដីកាឃុំខ្លួន​ជនជាប់ចោទ​ដាក់ពន្ធនាគារ​ខេត្តកណ្តាល​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×